ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នករោគសញ្ញាដែលអាចបង្ហាញអ្នកបានថាស្បូនអ្នកកំពុងតែកើតមានបញ្ហាហើយ។ តើមានអ្វីខ្លះទៅ?
1. ប្រសិនជាក្រោយពេលដែលអ្នករៀបការរួច ហើយអ្នកធ្វើការរួមភេទធម្មតា ដោយមិនប្រើថ្នាំពន្យារកំណើត បែរជាមិនមានផ្ទៃពោះ ហើយទៅពិនិត្យសុខភាព ក៏មានសភាពធម្មតា នោះអ្នកគួរតែទៅពិនិត្យស្បូនហើយ ព្រោះស្បូនអ្នកអាចនឹងកើតមានដុំសាច់។ ម្យ៉ាងទៀត នៅពេលដែលស្បូនអ្នកកើតមានដុំសាច់ នោះកូនមិនអាចកាច់សម្បុកក្នុងស្បូនបានយូរឡើយ ដោយតែងតែរលូតជានិច្ច។
2. ប្រសិនជានៅពេលធម្មតា អ្នកតែងតែកើតមានអារៈឈឺពោះនៅត្រង់ស្បូននោះ ហើយនៅពេលដែលឆ្លុះមើល ស្បូនអ្នកប្រែជារីកធំ នោះមានន័យថា ស្បូនអ្នកអាចកើតមានបញ្ហាហើយ។ ម្យ៉ាងទៀត អ្នកនឹងអាចចាប់ផ្តើមពិបាកបត់ជើងតូចផងដែរ ថែមទាំងធ្វើឲ្យអ្នកតែងតែមានអារម្មណ៍ថាចង់បត់ជើងតូចជានិច្ច។
3. នៅពេលដែលស្បូនអ្នកមានបញ្ហា នោះរដូវអ្នកនឹងមកមិនទៀងឡើយ ដោយអាចមកក្នុងរយៈពេលយូរ ឬមកក្នុងបរិមាណច្រើន ដោយអាចធ្វើឲ្យអ្នកកើតមានអាការៈខ្វះឈាមបាន។ ដូចនេះ បើកើតមានអាការៈមួយណាក្នុងចំណោមខាងលើនេះ អ្នកគួរតែទៅពិនិត្យស្បូនអ្នកឲ្យបានច្បាស់ ដើម្បីអាចព្យាបាល និងការពារបានទាន់ពេលវេលា៕