បើមានតែក្តីស្រឡាញ់ ហើយឆ្នាំឆុងគ្នា នឹងធ្វើឲ្យអ្នកឈ្លោះគ្នាមិនឈប់ឡើយ។ ដូចនេះ នៅមុនពេលដែលអ្នករៀបការ អ្នកគួរតែជ្រើសរើសប្តី ឬប្រពន្ធដែលមានឆ្នាំត្រូវនឹងអ្នក ទើបក្រោយពេលដែលរៀបការរួច មិនសូវឈ្លោះគ្នា។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ និងឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំ២នេះ មានចរិតរាងរឹងដូចគ្នា ដោយតែងតែប្រកាន់តែគំនិតផ្ទាល់ខ្លួន។ ដូចនេះ នៅពេលដែលបុគ្គលពីរនេះរៀបការជាមួយគ្នា នឹងអាចកើតមានគំនិតទាស់គ្នា ដោយមិនមានចិត្តអធ្យាស្រ័យ ដោយឈរលើគោលជំហររៀងខ្លួន។ ជាហេតុដែលអាចបំផ្លាញអាពាហ៍ពិពាហ៍អ្នកបាន។
ឆ្នាំច និងឆ្នាំរកា
បុគ្គលដែលកើតក្នុងឆ្នាំ២នេះ គឺឆុងគ្នាតាំងពីដើម។ ដូចនេះ នៅពេលដែលដើរចូលជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នា នឹងអាចប្រទះនឹងឧបសគ្គច្រើន។ ជាពិសេស ទោះបីជាមនោសញ្ចេតនាល្អនឹងគ្នាតាំងពីដើមក៏ដោយ ក៏អាចប្រែជាសាបនៅចុងក្រោយដែរ ដោយគ្មានថ្ងៃណាមិនឈ្លោះគ្នាឡើយ។
ឆ្នាំកុរ និងឆ្នាំវក
អ្នកដែលក្នុងឆ្នាំពីរនេះ ជាបុគ្គលដែលគ្មានចំណង់ចំណូលចិត្តដូចគ្នាឡើយ។ ម្យ៉ាងទៀត ក្រោយពេលដែលរៀបការរួច គំនិតនឹងប្រែជាខុសគ្នា ថែមទាំងអាចឈ្លោះគ្នាច្រើនទៀតផង។ ដូចនេះ អ្នកនឹងអាចរស់នៅក្នុងជីវភាពលំបាកអស់មួយជីវិត។
ឆ្នាំម្សាញ់ និងឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំម្សាញ់ ជាបុគ្គលដែលខ្វះអារម្មណ៍សុវត្ថិភាព។ ប្រសិនជាបុគ្គលដែលកើតក្នុងឆ្នាំនេះនៅជាមួយគ្នា ចរិតគេនឹងអាចខុសគ្នា ដោយគ្មានគំនិតដូចគ្នាឡើយ។ ជាហេតុដែលធ្វើឲ្យអាពាហ៍ពិពាហ៍គេទាំងពីរមិនអាចដើរដល់ចុងក្រោយឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់៕