ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត

ថ្ងៃនេះ លាភអ្នកមានសភាពធម្មតា ដោយមិនសូវមានទ្រព្យចូលមកទេ។ ពណ៌សំណាង គឺពណ៌ក្រហមខ្ចី។ លេខសំណាង គឺលេខ៣។

ឆ្នាំឆ្លូវ

ថ្ងៃនេះ លាភអ្នកឡើងខ្ពស់ណាស់ ដោយធ្វើឲ្យអ្នកអាចទទួលបានផលពីការបណ្តាក់ទុន។ ពណ៌សំណាង គឺពណ៌កាហ្វេ។ លេខសំណាង គឺលេខ៤។

ឆ្នាំខាល

ថ្ងៃនេះ លាភអ្នកមានសភាពល្អ ដោយអាចទទួលបានផល។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ១។

ឆ្នាំថោះ

ថ្ងៃនេះ អ្នកនឹងអាចទទួលបានឱកាសឡើងឋានៈ និងប្រាក់ខែបាន។ ពណ៌សំណាង គឺពណ៌ត្នោតខ្ចី។ លេខសំណាង គឺលេខ៤។

ឆ្នាំរោង

ថ្ងៃនេះ អ្នកគួរតែរក្សាការសម្រេចចិត្តដំបូងរបស់អ្នក ទើបមិនប៉ះពាល់ដល់ទ្រព្យ។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ៩។

ឆ្នាំម្សាញ់

ថ្ងៃនេះ អ្នកនឹងអាចទទួលបានដំណឹងល្អច្រើនពីការបណ្តាក់ទុន។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៨។

ឆ្នាំមមី

ថ្ងៃនេះ មុននឹងអ្នកធ្វើការសម្រេចចិត្ត អ្នកគួរតែគិតឲ្យបានច្បាស់។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៩។

ឆ្នាំមមែ

ថ្ងៃនេះ អ្នកមិនគួរព្រោះតែសំបកក្រៅ ហើយចាញ់បោកអ្នកដទៃនោះទេ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ០។

ឆ្នាំវក

ថ្ងៃនេះ បើអ្នកយកចិត្តទុកដាក់ចំពោះការងារ នោះអ្នកនឹងអាចទទួលបានផលខ្ពស់។ ពណ៌សំណាង គឺពណ៌ត្នោតខ្ចី។ លេខសំណាង គឺលេខ២។

ឆ្នាំរកា

ថ្ងៃនេះ លាភអ្នកមិនឡើងខ្ពស់ទេ មានតែធ្លាក់ចុះតែប៉ុណ្ណោះ។ ពណ៌សំណាង គឺពណ៌ខៀវ។  លេខសំណាង គឺលេខ១។

ឆ្នាំច

ថ្ងៃនេះ អ្នកអាចទទួលបានដំណឹងមានប្រាក់ចូលមក ប៉ុន្តែអ្នកមិនគួរលោភលន់ឡើយ។ ពណ៌សំណាង គឺពណ៌ស លេខសំណាង គឺលេខ៦។

ឆ្នាំកុរ

ថ្ងៃនេះ មិនថាលាភក្នុង ឬក្រៅទេ អ្នកសុទ្ធតែអាចទទួលបានទាំងអស់។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ២៕