នៅពេលដែលអ្នកកំពុងតែយកចិត្តទុកដាក់ ថែរក្សា មនុស្សជាទីស្រឡាញ់ដោយសារតែគាត់កើតជំងឺផ្តាសាយ យកល្អគួរតែថែទាំខ្លួនឯងពីការឆ្លងជំងឺនេះផង។ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- បង្កើតនូវបន្ទប់សម្រាប់ដាក់អ្នកជំងឺឆ្ងាយពីអ្នកមានសុខភាពល្អ
- ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ និងទឹក ឬទឹកលាងដៃមានជាតិអាលកុល ជាពិសេសក្រោយពីប៉ះពាល់នឹងអ្នកជំងឺ ឬអ្វីដែលអ្នកជំងឺបានប៉ះពាល់រួច
- លើកទឹកចិត្តដល់អ្នកជំងឺឲ្យពាក់ម៉ាសនៅពេលក្អក ឬកណ្តាស និងឧស្សាហ៍លាងសម្អាតដៃ
- បើសិនជាការថែទាំសម្រាប់ក្មេងដែលមានជំងឺចូរលើកបីគេដោយដាក់ចង្កានៅលើស្មារបស់អ្នក ដូច្នេះក្មេងនឹងមិនក្អកដាក់មុខអ្នកឡើយ
- រកទិញផលិតផលជំនួយដល់ការដកដង្ហើមទុកនៅផ្ទះ
- ចូរលាងសម្អាតកន្លែងដែលអាចប៉ះពាល់ដោយថ្នាំសម្លាប់មេរោគ។ ចូរលាងសម្អាតចាន និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយឲ្យបានស្អាតល្អផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855