ខណៈពេលដែលស្រ្តីដែលត្រៀមនឹងក្លាយទៅជាម្តាយគេជាច្រើនមានការបង្ហាញនូវអ្វីដែលគួរធ្វើ និងមិនគួរធ្វើក្នុងពេលមានផ្ទៃពោះ វាអាចនឹងមានក្បួនណែនាំមួយចំនួនបន្ថែមទៀតដូចជា៖
- ចៀសវាងការជក់បារី និងប្រើប្រាស់ថ្នាំក្នុងពេលមានផ្ទៃពោះ ដើម្បីបន្ថយការប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ
- ចៀសវាងគ្រឿងស្រវឹងក្នុងពេលមានផ្ទៃពោះដើម្បីការពារកូនពីចង្កោមរោគសញ្ញា Fetal Alcohol Syndrome និងកើតមកខូចអវៈយវៈផ្សេងៗទៀត
- ចៀសវាងការចិញ្ចឹមឆ្មាដោយសារតែវាជាប្រភពនៃជំងឺ Toxoplasmosis
- ចូរចៀសវាងការងូតទឹកក្តៅ បន្ទប់សូណា និងប្រភពនៃភាពក្តៅខ្លាំងផ្សេងៗទៀត
- ចូរចម្អិនអាហារឲ្យបានឆ្អិនល្អ
- ចៀសវាងការប្រើប្រាស់ទឹកអនាម័យស្រ្តី៕