បើសិនជាអ្នកចង់ឲ្យកូនមានសុខភាពល្អពេញមួយជីវិត ចូរចាប់ផ្តើមកែរសម្រួលមូលដ្ឋានផ្តល់សុខភាពដ៏ល្អដល់គេទាន់នៅក្មេងទៅ។ មូលដ្ឋានទាំងនោះមានដូចជា៖
- បង្កើតគម្រូដ៏ល្អមួយតាមរយៈការបង្កើតជម្រើសផ្តល់សុខភាពជាច្រើន និងហាត់ប្រាណជាទៀងទាត់។ ចូរឲ្យគ្រួសារទាំងមូលចូលរួមជាមួយគ្នាផង
- និយាយរឿងបែបវិជ្ជមានប្រាប់កូនអ្នក ដើម្បីជម្រុញពួកគេធ្វើអ្វីដែលគេអាចធ្វើបានចៀសជាងអ្វីដែលពួកគេមិនអាចធ្វើបាន។ ចូរបង្កើតនូវការរំពឹងទុកពិតប្រាកដជាច្រើន និងដឹងថាការផ្លាស់ប្តូរតិចតួចក៏អាចនាំឲ្យមានភាពរីកចម្រើនដ៏ធំដែរ
- ផ្តល់រង្វាន់ដល់កូនអ្នកនៅពេលគេមានទម្លាប់ធ្វើឲ្យខ្លួនឯងមានសុខភាព ជាមួយរវង្វាន់ដែលផ្តល់សុខភាព ចៀសជាងស្ករគ្រាប់ឬមើលទូរទស្សន៍
- ចូរឲ្យកូនអ្នកស្វែងយល់នូវការហាត់ប្រាណ កីឡា និងសកម្មភាពខុសៗគ្នាជាច្រើន ដេលពួកគេចូលចិត្ត
- ញ៉ាំអាហារពេលយប់ជាមួយគ្រួសារជាទៀងទាត់៕