​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​ផ្តល់​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព និង​អាច​គម្រាម​គំហែង​ដល់​ជីវិត​បាន ប៉ុន្តែ​វា​មាន​វិធីសាស្ត្រ​មួយ​ក្នុង​ការ​សម្គាល់​នូវ​រោគសញ្ញា​ព្រមាន​របស់​វា​ដែល​រាងកាយ​បាន​ប្រាប់​មុន​នឹង​ចេញ​ជា​ជំងឺ​នេះ​ផ្ទាល់​។

​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើតឡើង​នៅពេល​ឈាម​ដែល​ត្រូវ​ទៅ​ចិញ្ចឹម​ខួរក្បាល​ត្រូវបាន​ស្ទះ ឬ​រំខាន​។ នៅពេល​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ការគ្រប់គ្រង​លើ​អារម្មណ៍​ដឹង​ញាណ ការ​ធ្វើ​ចលនា​រាងកាយ ការនិយាយស្តី មុខងារ​រាងកាយ ឬ​ផ្លូវ​ចិត្ត​ផ្សេង​នឹង​ត្រូវ​បាន​ខូចខាត ព្រម​ទាំង​សន្លប់​ទៀតផង​។

ពេលខ្លះ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​កើតឡើង​បន្តិច​បន្ត​ងៗ​។ ប៉ុន្តែ​ភាគច្រើន អ្នក​នឹង​មាន​រោគសញ្ញា​ព្រមាណ​មួយ​ឬ​ច្រើន​ដូចខាងក្រោម​នេះ មុនពេល​ចេញ​ជា​ជំងឺ​ផ្ទាល់​៖

  • ​ស្ពឹក ឬ​ខ្សោយ​ដៃ មុខ ឬ​ជើង ជា​ពិសេស​មួយ​ចំហៀង​ខ្លួន​ភ្លាមៗ​
  • ​វង្វេងវង្វាន់ ដោយ​អាច​នឹង​ពិបាក​និយាយ ឬ​យល់​ដឹង​ថា​គេ​និយាយ​អ្វី ភ្លាមៗ​
  • ​ពិបាក​មើល​ឃើញ​ដោយ​ភ្នែក​ម្ខាង ឬ​ទាំង​សងខាង​ភ្លាមៗ​
  • ​ពិបាក​ដើរ បាត់បង់​ការគ្រប់គ្រង​រាងកាយ ឬ​តុល្យភាព​រាងកាយ និង​វិលមុខ​ភ្លាមៗ​
  • ​ឈឺ​ក្បាល​ដោយ​គ្មាន​ហេតុផល​ភ្លាមៗ​

​ការបង្ការ​គឺជា​វិធី​ព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ អ្នក​អាច​ធ្វើ​ទៅ​តាម​ជំ​ហ៊ាន​ដូចខាងក្រោម​នេះ​ដើម្បី​កាត់បន្ថយ​កត្តា​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៖

  • ​ញ៉ាំ​ទឹក​ក្នុង​កម្រិត​មធ្យម​
  • ​ហាត់ប្រាណ​ទៀងទាត់​
  • ​ញ៉ាំ​សណ្តែក គ្រាប់​ធញ្ញជាតិ និង​បន្លែ​ឲ្យបាន​ច្រើន​
  • ​ញ៉ាំ​អាហារ​សមុទ្រ​ឲ្យបាន​ច្រើន​ចៀសជាង សាច់​ក្រហម និង​សាច់​បក្សី​
  • ​កាត់បន្ថយ​ការ​ញ៉ាំ​ខ្លាញ់ ឬ​របស់​ផ្អែមៗ​
  • ​ឈប់​ជក់បារី​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង