កូនគឺជាពិភពលោករបស់អ្នក និងជាអ្វីគ្រប់យ៉ាងរបស់អ្នក។​ ដូចនេះឳពុកម្តាយគ្រប់រូបសុទ្ធតែសង្ឃឹមថាកូនរបស់ខ្លួននឹងលូតលាស់បានល្អ។ តើគួរធ្វើដូចម្តេចទើបខួរក្បាលកូនអ្នកលូតលាស់បានល្អនោះ?

1.    ការសាងភាពជឿជាក់ដោយយកវិធីដ៏ទន់ភ្លន់អោបកូនអ្នក ពរកូនអ្នកនិងនិយាយជាមួយគេ ដោយធ្វើឲ្យគេមានភាពកក់ក្តៅក្នុងចិត្ត។ ដូចនេះ កូននឹងមានអារម្មណ៍សុវត្ថិភាពតាំងពីតូច ដោយមិនមានអារម្មណ៍ភ័យខ្លាចឡើយ។

2.    អ្នកអាចច្រៀងឲ្យកូនអ្នកស្តាប់ ឬចាក់ចម្រៀងឲ្យគេស្តាប់ក៏បាន ព្រោះចម្លៀងទាំងនេះ អាចជួយអប់រំកូនបាន ដោយអាចធ្វើឲ្យកូនលូតលាស់បានល្អ។

3.    អ្នកអាចឲ្យទារកមើលរបស់ដែលថ្មី ដោយមើលបណ្តើរនិយាយប្រាប់គេបណ្តើរថាគេកំពុងតែមើលអ្វី។ ការធ្វើបែបនេះ នឹងអាចឲ្យកូនស្គាល់ច្រើន ថែមទាំងអាចជួយបង្កើនប្រាជ្ញាគេទៀតផង ដោយជួយឲ្យខួរក្បាលគេអាចលូតលាស់បានល្អផងដែរ។

4.    អ្នកអាចដាក់កញ្ចក់នៅក្បាលគ្រែទារកដើម្បីឲ្យគេមើលឃើញខ្លួនឯងនិងស្គាល់ខ្លួនឯង។ នៅពេលដែលគេស្គាល់ខ្លួនគេច្បាស់ នោះគេនឹងអាចរឹងមាំនៅពេលដែលធំឡើង ដោយមិនកំសាកនោះទេ។

5.    អ្នកអាចបង្រៀនគេឲ្យចេះចងចាំដោយយករបស់លេងមួយឲ្យគេ បន្ទាប់មកឲ្យគេបែរខ្នងចេញ ហើយអ្នកអាចយករបស់លេងនេះចេញ។ បន្ទាប់មកទៀតអ្នកអាចឲ្យកូនអ្នកបែរខ្លួនមកវិញ ហើយបើគេរករបស់លេងនេះវិញមានន័យថាគេមានខួរក្បាលដែលល្អ ដោយមិនងាយភ្លេចឡើយ។ ការធ្វើបែបនេះ ក៏ជាផ្នែកមួយក្នុងការជួយធ្វើឲ្យខួរក្បាលកូនលូតលាស់បានល្អដែរ។ ដូចនេះអ្នកអាចធ្វើតាមរបៀបខាងលើបានដើម្បីឲ្យទារកមានការលូតលាស់ខួរក្បាលបានលឿន។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង