ក្នុងនាមជាភរិយាម្នាក់ គួរតែរៀបចំផ្ទះឲ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ទើបគ្រួសារអ្នកមានសំណាងល្អ។ ប៉ុន្តែការធ្វើបែបនេះនៅមិនទាន់គ្រប់គ្រាន់ទេ។ នៅពេលដែលអ្នកដឹងពីល្បិចដែលអាចធ្វើឲ្យស្វាមីអាចរកបានចំណូលច្រើន នោះគ្រួសារអ្នកនឹងកាន់តែមានសុភមង្គល។ តើមានរបស់អ្វីទៅដែលអាចទាក់ទាញទ្រព្យ?
អ្នកអាចលាក់អង្ករចំនួន១០គ្រាប់ក្នុងផ្ទះរបស់អ្នកបាន ដោយលាក់នៅទិសពាយព្យដែលជាកន្លែងនៃអំណាចនៃលុយ។ ក្រោយពេលដែលលាក់រួច នោះលាភសំណាងនឹងរត់ចូលមកក្នុងផ្ទះអ្នក ជាហេតុដែលធ្វើឲ្យស្វាមីអ្នកអាចរកប្រាក់បានយ៉ាងរលូន។ ប៉ុន្តែនៅពេលដែលអ្នកលាក់ អ្នកមិនគួរឲ្យនរណាដឹងពីកន្លែងនោះទេ ក្រៅពីខ្លួនអ្នក។ ដូចនេះ អ្នកអាចសាកល្បងវិធីមួយនេះបាន ទោះបីជាមិនបានផល ក៏អ្នកមិនចំណាយទៅលើអ្វីច្រើនដែរ គ្រាន់តែចំណាយត្រឹមអង្ករ១០គ្រាប់តែប៉ុណ្ណោះ។ ប៉ុន្តែបើមានប្រសិទ្ធិភាពមែន អ្នកនឹងអាចរាប់លុយឡើងទន់ដៃតែម្តង។ អ្នកគួរតែចាំថា ទិសដែលអ្នកលាក់ គួរតែជាទិសពាយព្យ ដោយនៅកន្លែងណាក៏បានដែរ ឲ្យតែមើលមិនឃើញ ហើយក្នុងទិសមួយនោះ ទើបអាចឃើញប្រសិទ្ធភាពក្នុងថ្ងៃណាមួយ។ ការលាក់នេះ ត្រូវតែគួបផ្សំ នឹងការប្រឹងប្រែង ទើបអាចទើបអាចបានផល មិនមែនអង្គុយចាំប្រាក់ធ្លាក់ពីលើមេឃនោះទេ៕