ធ្មេញដែលសជាក្តីរំពឹងរបស់មនុស្សគ្រប់រូប ព្រោះវាអាចលើកសម្រស់របស់មនុស្សម្នាក់ៗតាមរយៈធ្មេញ។ ដូចនេះខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលងាយក្នុងការធ្វើឲ្យធ្មេញលឿងក្លាយជាសក្នុងរយៈពេលមួយខែ។ តើគួរតែធ្វើបែបណាទៅ?
នៅពេលដែលធ្មេញអ្នកលឿង អ្នកមិនចាំបាច់ចំណាយលុយទៅលាងធ្មេញនៅគ្លីនិចធ្មេញទេ។ នៅពេលដែលអ្នកដុសធ្មេញ អ្នកគ្រាន់តែរោយអំបិលបន្តិចលើថ្នាំដុសធ្មេញដែលអ្នកដាក់លើច្រាស រួចធ្វើការដុសតាមបែបធម្មតា។ នៅពេលដែលអ្នកដុសបានរយៈពេលមួយខែ អ្នកនឹងអាចឃើញលទ្ធផលជាមិនខាន។ ដូចនេះ អ្នកអាចធ្វើការសាកល្បងបាន ព្រោះវាជាវិធីដែលងាយ ថែមទាំងមិនចាំបាច់ចំណាយប្រាក់ច្រើន ក្នុងការទិញផលិតផលផ្សេងៗមកដើម្បីធ្វើឲ្យធ្មេញសឡើយ ដោយអ្នកគ្រាន់តែប្រើអំបិលដែលអ្នកយកមកធ្វើម្ហូបជាការស្រេច។ វាមិនត្រឹមតែមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទេ ថែមទាំងអាចធ្វើឲ្យធ្មេញអ្នកសដោយធម្មជាតិទៀតផង៕