Floating eye glasses

សព្វថ្ងៃនេះមនុស្សដែលមានភ្នែកម្ញូបកាន់តែច្រើនឡើងៗហើយ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីសាស្ត្រមួយចំនួនក្នុងការព្យាបាលភ្នែកម្ញូបរបស់អ្នក។ តើមានអ្វីខ្លះទៅ?

1.    វិធីទី១នេះ អ្នកអាចរកកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធនៅពេលព្រឹក រួចឈរឲ្យត្រង់។ បន្ទាប់មកអ្នកអាចសម្លឹងរកគោលដៅមួយដែលនៅឆ្ងាយ ទើបចាប់ផ្តើមប្រមូលក្រសែលភ្នែកមកវិញយឺតៗ។ បន្ទាប់មកទៀត អ្នកអាចមើលទៅកាន់គោលដៅដែលនៅឆ្ងាយនោះវិញ។ អ្នកអាចធ្វើបែបនេះប៉ុន្មានដង រួចធ្វើការដកដង្ហើមចេញចូល ហើយហាត់ប្រាណ​ នោះភ្នែកអ្នកនឹងចាប់ផ្តើមធូរស្រាលជាងមុនហើយ។

2.    វិធីទី២ អ្នកអាចហាត់ប្រាណនៅថ្ងៃជិតលិច ឬអាចសម្លឹងមើលទៅកែងបង្អួចទាំង៤ជ្រុង ដោយសម្លឹងចុះឡើង ឆ្វេងស្តាំ ដើម្បីឲ្យភ្នែកអាចហាត់ប្រាណបាន។

3.    វិធីទី៣ អ្នកអាចអង្គុយនៅពេលមុនចូលគេង រួចបិទភ្នែក។ បន្ទាប់មកអ្នកអាចត្រដុសដៃទាំងសងខាងឲ្យក្តៅ រួចយកទៅដាក់លើភ្នែកទាំងសងខាង។ ក្រោយពេលដែលធ្វើច្រើនដង នោះភ្នែកអ្នកនឹងមានឈាមដើរស្រួលជាមិនខានឡើយ។

4.    នៅពេលដែលអ្នកមើលកុំព្យូទ័រ ឬទូរស័ព្ទ អ្នកគួរតែ៥នាទីសម្រាកម្តង ទើបភ្នែកអ្នកមិនងាយខូច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង