ប្រសិនជាអ្នកចង់ឲ្យកូនអ្នកមានសមត្ថភាពខ្លាំង អ្នកអាចអប់រំគេនូវអាយុខាងលើនេះ ព្រោះវាជាពេលវេលាល្អក្នុងការធ្វើឲ្យកូនខ្លាំង។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលកូនបាន៣ឆ្នាំ ជាពេលដែលកូនចាប់ផ្តើមចេះដឹងហើយ ថែមទាំងចូលចិត្តធ្វើតាមអ្នកទៀតផង។ ដូចនេះ ក្នុងនាមជាឪពុកម្តាយ គួរតែធ្វើជាគំរូល្អដល់កូន ទើបកូនអាចរៀនតាមអ្នក ហើយក្លាយជាបុគ្គលដែលជោគជ័យម្នាក់ក្នុងថ្ងៃអនាគត។ ជាពិសេស អ្នកគួរតែបង្រៀនអ្វីដែលល្អដល់គេ ទើបគេអាចឆាប់ចាប់បាន ហើយចងចាំបានល្អក្នុងអាយុ៣ឆ្នាំនេះ។

2.    នៅពេលដែលកូនឈានដល់អាយុ១០ឆ្នាំ ជាពេលដែលកូនចូលចិត្តលេងបំផុត ហើយក៏ជាដំណាក់កាលដែលកូនត្រូវចូលរៀនដែរ។ ដូចនេះ អ្នកគួរតែកំណត់ឲ្យបានច្បាស់ ថាតើពេលណាជាពេលលេង ហើយពេលណាជាពេលត្រូវរៀនសូត្រ។  ការកំណត់បែបនេះ ដើម្បីជួយធ្វើឲ្យកូនរៀនពូកែ ព្រោះគេមានទាំងពេលវេលាសម្រាប់លេង ដើម្បីលំហែខួរក្បាល និងមានពេលសម្រាប់រំលឹកមេរៀន។

3.    នៅពេលដែលកូនដល់អាយុ១០ឆ្នាំ ជាដំណាក់កាលដែលគេអាចប្រឆាំងនឹងអ្នកខ្លាំង នៅពេលដែលអ្នកបង្ខំឲ្យគេរៀនច្រើន ដោយអ្នកកាន់តែបង្ខំ គេនឹងកាន់តែមិនព្រមធ្វើតាមអ្នក។ ដូចនេះ អ្នកគួរតែនិយាយជាមួយគេឲ្យបានស្រួល ទើបគេអាចស្តាប់ដំបូន្មានអ្នក ហើយរៀនតាមចំណាត់ថ្នាក់ល្អ។ ដូចនេះ ពេលដែលធំឡើង គេនឹងអាចក្លាយជាមនុស្សពូកែជាមិនខានឡើយ៕