ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ បើអ្នកចង់ធ្វើការបណ្តាក់ទុន អ្នកគួរតែមើលឆ្ងាយបន្តិច ទើបអាចបានផល។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៨។
ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកនឹងមានរឿងល្អចូលផ្ទះតែម្តង ដោយធ្វើឲ្យសប្បាយចិត្តជាខ្លាំង។ ពណ៌សំណាង គឺពណ៌ស្វាយខ្ចី។ លេខសំណាង គឺលេខ៩។
ឆ្នាំខាល
ថ្ងៃនេះ អ្នកគួរតែស្តាប់គំនិតអ្នកដទៃឲ្យច្រើន ទើបអាចសម្រេចបាន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ០។
ឆ្នាំថោះ
ថ្ងៃនេះ មិនថាអ្នកធ្វើអ្វីទេ គួរតែធ្វើជាគំរូល្អ ទើបអាចនាំទ្រព្យចូលមកបាន។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៨។
ឆ្នាំរោង
ថ្ងៃនេះ ទ្រព្យអ្នកងាយចេញណាស់ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ១។
ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ទើបបញ្ហាទាំងឡាយអាចដោះស្រាយបាន។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៣។
ឆ្នាំមមី
ថ្ងៃនេះ មុននឹងអ្នកចង់ចំណាយទៅលើអ្វីមួយ អ្នកគួរតែគិតឲ្យបានច្បាស់។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៩។
ឆ្នាំមមែ
ថ្ងៃនេះ ទេវតាទ្រព្យមកដល់ផ្ទះអ្នកហើយ ដូចនេះ អ្នកគួរតែក្រោកពីព្រលឹមដើម្បីទទួលស្វាគមន៍។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ២។
ឆ្នាំវក
ថ្ងៃនេះ អ្នកងាយនឹងត្រូវអ្នកដទៃធ្វើបាបណាស់ ដូចនេះ គួរតែប្រយ័ត្នឲ្យបានខ្ពស់។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៩។
ឆ្នាំរកា
ថ្ងៃនេះ មិនថាអ្នកធ្វើអ្វីទេ គួរតែប្រយ័ត្នទាំងអស់ ទើបមិនមានបញ្ហាកើតឡើង។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៧។
ឆ្នាំច
ថ្ងៃនេះ អ្នកគួរតែសន្សំសំចៃខ្លះ ទើបអាចសល់ទ្រព្យ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ២។
ឆ្នាំកុរ
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នមនុស្សដែលនៅជុំវិញខ្លួនឲ្យបានខ្ពស់។ ពណ៌សំណាង គឺពណ៌ស្វាយខ្ចី។ លេខសំណាង គឺលេខ៨៕