បើសិនជាអ្នកខំប្រឹងខ្លាំង ក្នុងការហាត់ប្រាណ អ្នកប្រហែលជាមានបញ្ហាឈឺសាច់ដុំនៅថ្ងៃបន្ទាប់ហើយ។ ដូច្នេះបើសិនជារឿងនេះកើតឡើងមែន ហើយអ្នកចង់បន្ថយការឈឺចាប់ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ប្រើសាច់ដុំដែលកំពុងតែឈឺនោះធ្វើការពុតពែនខ្លួនថ្នមៗ
- ព្យាបាលសាច់ដុំដោយការម៉ាស្សាថ្នមៗ
- ប្រើប្រាស់ទឹកកកស្អំ ដើម្បីបំបាត់ការរលាក
- ប្រើប្រាស់ទឹកក្តៅដើម្បីជម្រុញដល់លំហូរឈាមរត់
- ចូរប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដូចជា Nonsteroidal Anti-inflammatory Drugs (NSAIDs)
- ផ្តល់ពេលវេលាដល់សាច់ដុំសម្រាក និងជាសះពីរបួស៕