ជំងឺមុនអាចកើតឡើងដោយសារតែមូលហេតុជាច្រើនចាប់ពីបញ្ហាអ័រម៉ូនរហូតដល់ការប្រើប្រាស់ថ្នាំ។ ដើម្បីជួយបង្ការកុំឲ្យមានការកើតមុន យកល្អគួរតែថែរក្សាស្បែកឲ្យបានស្អាត និងមានសុខភាពល្អ។ យ៉ាងណាមិញគួរតែធ្វើបន្ថែមដូចខាងក្រោមនេះ៖

  • ចូរលាងសម្អាតមុខថ្នមឲ្យបានពីរដងក្នុងមួយថ្ងៃ ហើយចូរលាងបន្ថែមទៀតក្រោយពីបែកញើសរួច
  • មិនត្រូវប្រើសាប៊ូមានជាតិកាត់ខ្លាំងលាងសម្អាតមុខឡើយ
  • ចូរលាងមុខចាប់ពីគល់សក់រហូតដល់ចង្កា ហើយចាំថា ត្រូវកក់សក់ជាទៀងទាត់ និងញឹកញាប់បើសិនជាសក់មានជាតិប្រេងច្រើន
  • ចូរចៀសវាងការញិចមុន
  • ចូរចៀសវាងការត្រដុសលើស្បែកជាមួយនឹងរបស់របស់ជាច្រើនដូចជា កាបូបស្ពាយជាដើម
  • ចូរនិយាយជាមួយគ្រូពេទ្យអំពីជម្រើសនៃការព្យាបាលបើសិនជាអ្នកពិបាកដោះស្រាយនឹងជំងឺមុននេះ៕