Mature male doctor testing an African American patient's eye in clinic

យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC News បានឲ្យដឹងថា ការធ្វើតេស្តភ្នែកធម្មតាៗមួយរបស់អ្នកជំនាញខាងចក្ខុ អាចជួយទាយដឹងថា នរណាខ្លះអាចប្រឈមនឹងជំងឺភ្លេចភ្លាំងបាន។ រឿងនេះបានមកពីការស្រាវជ្រាវថ្មី ដែលតាមដានទៅលើទំនាក់ទំនងរវាងភាពឡើងក្រាសរបស់រ៉េទីន និងមុខងារផ្លូវចិត្តដូចជា ការចងចាំជាដើម។ រ៉េទីនគឺជាស្រទាប់នៃជាលិកាទទួលរំញោចពន្លឺដែលស្ថិតនៅបាតភ្នែក។ កោសិការបស់រ៉េទីនមាននាទីបំលែងពន្លឺដែលចូលក្នុងភ្នែកទៅដើម្បីបញ្ជូនសញ្ញាឲ្យខួរក្បាលដើម្បីបកប្រែ។ 

អ្នកស្រាវជ្រាវជាច្រើនបានសិក្សាទៅលើមនុស្សពេញវ័យអាយុពី៤០ ទៅ ៦៩ឆ្នាំ ច្រើនជាង ៣០០០០នាក់ ដែលសុទ្ធសឹងតែជាជនជាតិអង់គ្លេស ហើយបានរកឃើញថា អ្នកដែលមានរ៉េទីនស្តើងបំផុតទំនងជាមិនអាចធ្វើតេស្តភ្នែកដើម្បីវាយតម្លៃលើសមត្ថភាពនៃការចងចាំ ប្រតិកម្មពេលវេលា និងការមានហេតុផល ប្រហែល ១១ភាគរយ។ 

តេស្តដើម្បីសម្គាល់នូវការថយចុះការចងចាំដំណាក់កាលភ្លាមៗគឺទាមទារខ្ពស់ណាស់ ដូច្នេះលទ្ធផលទាំងនេះអាចនឹងក្លាយទៅជារឿងគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែវាមិនត្រូវបានគេអះអាងថា តេស្តភ្នែកអាចទាយដឹងអំពីការថយចុះការចងចាំឡើយ។ មនុស្សភាគច្រើនធ្វើតេស្តនេះតែម្តងប៉ុណ្ណោះ។ យើងមិនបានដឹងថា តើការអនុវត្តធ្វើតេស្តទាំងនេះគឺជារឿងធម្មតាឬអត់ឡើយ។ ថ្វីបើសេចក្តីរាយការណ៍ទៅលើអ្វីដែលផ្ទុយក៏ដោយ តែមិនមានអ្នកចូលរួមណាមួយមានភាពភ្លេចភ្លាំងទេ ហើយយើងក៏មិនដឹងថា លទ្ធផលនៃការធ្វើតេស្តទាំងនេះមានន័យថាបែបណាចំពៅះការចងចាំ ឬមុខងារប្រចាំថ្ងៃរបស់ពួកគេដែរ។ 

កាលណារ៉េទីនស្តើង វាអាចបញ្ជាក់បានថា គំហើញរបស់ភ្នែកកាន់តែមិនសូវល្អ។ កាលណាកំហើញរបស់ភ្នែកមិនសូវល្អហើយ គឺមិនសូវអាចធ្វើតេស្តបានពេញលេញទេ ហើយវាក៏មិនសំខាន់ដែលបញ្ជាក់ថា ពួកគេមានជំនាញនៃការចងចាំ ឬគិតកាន់តែអាក្រក់ដែរ។ ជាមួយគ្នានេះដែរ ការថយចុះខាងមុខងារផ្លូវចិត្ត និងការស្តើងរបស់រ៉េទីនអាចជារឿងពីរដែលមិនទាក់ទងនឹងផលវិបាកនៃភាពចាស់ទៅតាមអាយុទេ ហើយក៏មិនមានអ្វីទាក់ទងគ្នាជាសំខានដែរ៕