ទ្រព្យរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ដោយវាតែងតែបានមកពីប្រភពខុសគ្នាទាំងអស់។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីប្រភពទ្រព្យរបស់ឆ្នាំទាំង១២។ តើមានប្រភពមកពីណាខ្លះទៅ?
1. ឆ្នាំជូត ៖ មានចិត្តអំណត់ និងបណ្តាក់ទុនផ្នែកតូចៗច្រើន ដើម្បីប្រមូលបានផលច្រើន។
2. ឆ្នាំឆ្លូវ ៖ គួរតែស្តាប់យោបល់អ្នកដទៃច្រើនយកមកគិត។
3. ឆ្នាំខាល ៖ គួរតែបែងចែកសខ្មៅ ខុសត្រូវឲ្យបានច្បាស់។
4. ឆ្នាំថោះ ៖ គួរតែបែងចែកពេលសម្រាក និងការងារឲ្យបានច្បាស់។
5. ឆ្នាំរោង ៖ គួរតែប្រយ័ត្នពេលនិយាយស្តី មិនត្រូវចេះតែនិយាយឡើយ។
6. ឆ្នាំម្សាញ់ ៖ គួរតែចេះស្កប់ស្កល់ មិនត្រូវលោភលន់ខ្លាំង។
7. ឆ្នាំមមី ៖ គួរតែបំបាត់ចោលចរិតក្រអើតក្រទម ហើយសុំយោបល់ពីអ្នកដទៃខ្លះដើម្បីជាជំនួយ។
8. ឆ្នាំមមែ ៖ គួរតែមានចិត្តក្លាហាន សម្រុកទៅមុខ។
9. ឆ្នាំវក ៖ គួរតែរៀបចំផែនការចំណាយឲ្យបានច្បាស់ ទើបអាចសន្សំបានច្រើន។
10. ឆ្នាំរការ ៖ គួរតែចាយនៅពេលខ្លះ ដោយយកលុយបង្កើតលុយ។
11. ឆ្នាំច ៖ គួរតែគិតមុនគូរ គិតឲ្យបានច្បាស់ ទើបអនុវត្ត។
12. ឆ្នាំកុរ ៖ ប្រើក្តីស្រមៃបញ្ចេញជាសកម្មភាព៕