មនុស្សម្នាក់ៗសុទ្ធតែមានរបៀបលេងទូរស័ព្ទខុសគ្នាទាំងអស់ ដោយអ្នកខ្លះប្រើម្រាមនេះ ហើយអ្នកខ្លះប្រើម្រាមនោះ។ តាមរយៈការលេងនេះអាចដឹងពីស្នេហាអ្នកបាន។ តើមានលក្ខណៈអ្វីខ្លះទៅ?
ប្រភេទA
ប្រសិនជាអ្នកជាមនុស្សប្រភេទA នោះអ្នកជាមនុស្សដែលមើលសំខាន់លើស្នេហា។ បើអ្នកស្រឡាញ់មនុស្សម្នាក់ហើយ នោះអ្នកនឹងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីគេដោយមិនស្តាយឡើយ។ អ្នកគឺជាមនុស្សដែលខ្លាចគេធ្វើបាបចិត្តណាស់ ប្រសិនជាអ្នកត្រូវគេធ្វើបាបម្តងឲ្យឈឺចិត្ត នោះអ្នកនឹងមិនបណ្តោយខ្លួនឯងឲ្យទទួលរងភាពឈឺចុកចាប់បែបនេះទៀតទេ ហើយនឹងមិនជឿអ្នកដទៃដោយងាយទៀតឡើយ។
ប្រភេទB
អ្នកគឺជាមនុស្សដែលមិនចូលចិត្តបញ្ចេញការស្រឡាញ់របស់ខ្លួនចំពោះអ្នកដទៃឡើយ។ អ្នកគឺជាមនុស្សដែលមិនចេះសារភាពនោះទេ។ អ្នកមិនមែនជាមនុស្សដែលមិនចេះខឹងនោះទេ ប៉ុន្តែអ្នកជាមនុស្សដែលសុខចិត្តអត់ធ្មត់ដើម្បីមិនចង់ឲ្យមានរឿងច្រើននឹងគ្នា។ ម្យ៉ាងទៀតអ្នកជាមនុស្សដែលតែងតែល្អជាមួយអ្នកដទៃ ដោយមិនដែលជាមនុស្សអត្មានិយមឡើយ។
ប្រភេទC
អ្នកជាមនុស្សដែលចូលចិត្តគិតផ្តេសផ្តាស ហើយចូលចិត្តនៅក្នុងអតីតកាលមិនព្រមដើរចេញទេ។ អ្នកជាមនុស្សដែលគ្មានអារម្មណ៍សុវត្ថិភាព ដែលតែងតែរំពឹងចង់ឲ្យគេកំដរ ប៉ុន្តែអ្នកបែរជាមិនចូលចិត្តសម្តែងចេញមកទៅវិញ ដែលធ្វើឲ្យអ្នកដទៃយល់ច្រលំច្រើន។ អ្នកជាមនុស្សដែលតែងតែស្រឡាញ់សង្សារអ្នកជាខ្លាំង ដូចនេះអ្នកនឹងសម្តែងជាមិនដឹងមិនលឺចំពោះរឿងខ្លះដើម្បីមិនចង់ឲ្យគេធុញនឹងអ្នក។ ប៉ុន្តែនៅពេលដែលអ្នកបាត់បង់ អ្នកនឹងឈឺចិត្តជាខ្លាំង។ អ្នកនឹងអាចស្តាយក្រោយពីរឿងដែលអ្នកធ្វើមិនដឹងមិនលឺទាំងនោះ។
ប្រភេទD
ចំនុចខ្សោយរបស់អ្នកគឺចិត្តទន់ ដោយទោះជាទទួលរងការឈឺចុកចាប់ប៉ុណ្ណា ឲ្យតែគេព្រមអោនក្បាលសុំទោសអ្នក នោះអ្នកនឹងអធ្យាស្រ័យឲ្យគេ។ អ្នកជាមនុស្សដែលមិនចូលចិត្តឃើញគេយំនោះទេ ដោយនៅពេលដែលឃើញគេយំ អ្នកនឹងអាណិត ហើយអធ្យាស្រ័យឲ្យគេជានិច្ច៕