ប្រសិនជាអ្នកមិនចង់តែងតែត្រូវទៅជួបពេទ្យ អ្នកគួរតែកុំសាងទម្លាប់អាក្រក់ទាំង៩ខាងក្រោមនេះឲ្យសោះ។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនគួររវល់ខ្លាំង រកមិនឃើញបន្ទប់ទឹក ឬខ្ចិលចូលបន្ទប់ទឹកនោះទេ ព្រោះនៅពេលដែលអ្នកមិនចូលបន្ទប់ទឹកនៅពេលឈឺបត់ជើងតូច ដោយទប់នោមក្នុងរយៈពេលយូរ វានឹងធ្វើឲ្យប៉ះពាល់ដល់ក្រលៀនអ្នកជាខ្លាំង។ ដូចនេះ នៅពេលដែលអ្នកចង់បត់ជើងតូចភ្លាម គួរតែប្រញាប់ទៅបន្ទប់ទឹក ទើបមិនធ្វើឲ្យប៉ះពាល់ដល់ក្រលៀនអ្នក។

2.    អ្នកមិនគួរល្មោភគេង ហើយមិនញ៉ាំអាហារពេលព្រឹកទេ ព្រោះអាចធ្វើឲ្យអ្នកខ្វះសារធាតុចិញ្ចឹម ថែមទាំងធ្វើឲ្យអ្នកឆាប់នឿយហត់ទៀតផង។ ម្យ៉ាងទៀត អ្នកនឹងអាចប្រឈមមុខនឹងជំងឺទល់លាមក រលាកក្រពះ សម្ពាធឈាមឡើងខ្ពស់ ថែមទាំងអាចប៉ះពាល់ដល់បេះដូងទៀតផង។

3.    អ្នកមិនគួរខ្ចិលមិនហាត់ប្រាណនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺមហារីកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែរៀនចេះហាត់ប្រាណ ហើយវិធីហាត់ប្រាណដែលល្អបំផុតគឺដើរចំនួន៣០នាទីជារៀងរាល់ថ្ងៃ។

4.    អ្នកមិនគួរខ្ចិលដោយមិនប្រើខួរក្បាលគិតនោះទេ ព្រោះអាចធ្វើឲ្យខួរក្បាលអ្នកស្ពឹកបាន។ ដូចនេះ អ្នកគួរតែប្រើខួរក្បាលឲ្យបានច្រើន ឬអានសៀវភៅជាដើម ដើម្បីជួយបង្កើនការចងចាំរបស់អ្នក។

5.    អ្នកមិនគួរខ្ចិលដោយមិនដុសធ្មេញ ហើយចូលគេងនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ធ្មេញអ្នកជាខ្លាំង។ ដូចនេះ មិនថាអ្នកងងុយគេងយ៉ាងណា ក៏អ្នកគួរតែដុសធ្មេញមុនចូលគេងដែរ។

6.    មិនថាអ្នករវល់យ៉ាងណាទេ អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះបើអ្នកខ្ចិលញ៉ាំទឹក នោះនឹងអាចប្រឈមមុខនឹងអាការៈទល់លាមក ឬកើតគ្រួសក្នុងតម្រង់នោមជាដើម។ ដូចនេះ អ្នកគួរតែញ៉ាំទឹកឲ្យបានយ៉ាងតិច១២០០មីលីលីត្រក្នុងមួយថ្ងៃ។

7.    ការខ្ចិលចម្អិនម្ហូប ដោយតែងតែទៅទិញនៅក្រៅពិសារ នឹងអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺផ្សេងៗណាស់ ព្រោះអាហារនៅក្រៅគេធ្វើមិនស្អាតដូចជាយើងចម្អិនដោយខ្លួនឯងទេ។ អាហារទាំងនោះ នឹងផ្ទុកទៅដោយមេរោគច្រើន ដែលអាចធ្វើឲ្យអ្នកកើតជំងឺដោយមិនដឹងខ្លួនបាន។

8.    អ្នកមិនគួរខ្ចិលដល់ថ្នាក់មិនប្តូរអាវក្នុងទេ ព្រោះអាចធ្វើឲ្យអ្នកងាយកើតជំងឺមហារីកនៅពេលដែលអ្នកពាក់អាវក្នុងមិនដោះក្នុងរយៈពេលយូរ។ ដូចនេះ អ្នកគួរតែប្រយ័ត្ននូវចំណុចដ៏តូចមួយនេះ ទើបមិនងាយជួបនឹងគ្រូពេទ្យ។

9.    ចុងក្រោយ អ្នកគួរតែពិនិត្យសុខភាពឲ្យបានទៀងទាត់ ទើបអ្នកអាចការពារ និងព្យាបាលលើជំងឺផ្សេងៗដែលកើតគ្មានរោគសញ្ញា៕