ការជ្រុះសក់អាចជាបញ្ហារបស់ហ្សែន ប៉ុន្តែវាក៏អាចជាសញ្ញាមួយនៃភាពតានតឹងក្នុងរាងកាយ ឬផ្លូវចិត្តដែរ។ អ្នកជំនាញខាងរោគសើស្បែកបាននិយាយថា ខាងក្រោមនេះអាចជាមូលហេតុខ្លាំងក្លានៃការជ្រុះសក់របស់មនុស្សយើង៖
- អ្នកបានស្រកទម្ងន់យ៉ាងហោចណាស់ ៤.៥ គីឡូក្រាមយ៉ាងលឿន
- ទើបសម្រាលកូនថ្មីៗនេះ
- កំពុងមានបញ្ហាស្រ្តេសផ្លូវចិត្តខ្លាំងដូចជា បញ្ហាណាមួយក្នុងគ្រួសារ ឬបាត់បង់ការងារ
- កំពុងតែក្តៅខ្លួនខ្លាំង ឬជំងឺធ្ងន់ធ្ងរណាមួយ ឬទើបតែធ្វើការវះកាត់នាពេលថ្មីៗនេះ
- ទើបតែបញ្ឈប់ការប្រើថ្នាំពន្យាកំណើតនាពេលថ្មីៗនេះ៕