ការដែលមានបញ្ហានៃការញ៉ាំដូចជា ផឹកគ្រឿងស្រវឹង ប្រឹងសម្រកទម្ងន់ពេក ឬញ៉ាំអាហារទៅតាមអារម្មណ៍ អាចបង្កជាគ្រោះថ្នាក់ដល់មនុស្សគ្រប់វ័យបាន ជាពិសេសយុវវ័យតែម្តង។ យ៉ាងណាមិញ បើសិនជាពួកគេមានបញ្ហានៃការញ៉ាំអាហារដូចខាងលើមែន វាអាចនឹងធ្វើឲ្យពួកគេមានផលប៉ះពាល់ដល់សុខភាពដូចជា៖
- ឡើងទម្ងន់ ឬស្រកទម្ងន់
- ពិបាកផ្ចង់អារម្មណ៍
- មានបញ្ហានៅក្រពះ បេះដូង ធ្មេញ ឬតម្រងនោម
- ពុកឆ្អឹង
- ស្បែកស្ងួត
- ករណីធ្ងន់ធ្ងរ អាចស្លាប់បាន៕