ការលាងសម្អាតដៃអាចជួយការពារកុំឲ្យមេរោគរាលដាលចូលរាងកាយ និងជាពិសេសគួរតែលាងក្នុងពេលវេលាដែលសំខាន់ៗ។ ដូច្នេះតើគួរតែលាងនៅពេលណាខ្លះទៅទើបចាត់ទុកថាសំខាន់៖
- មុនពេល ក្នុងពេល និងក្រោយពេលរៀបចំចំណីអាហារ និងមុនពេលញ៉ាំអាហារ
- មុនពេល និងក្រោយពេលអ្នកថែទាំងអ្នកជំងឺ ឬមានរបួសបើកមុខ
- ក្រោយពេលចេញពីបន្ទប់ទឹក លាងសម្អាតលាមកឲ្យកូន ឬផ្លាស់ប្តូរខោទឹកនោមកូន
- ក្រោយពីកណ្តាស ក្អក ឬហីសសម្បោររួច
- ក្រោយពីប៉ះពាល់ ឬឲ្យចំណីសត្វ ឬលាងសម្អាតលាមកសត្វរួច
- ក្រោយពីកាន់ ឬប៉ះពាល់សំរាម ឬធុងសំរាម៕