ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលអាចជួយអ្នកឲ្យនិយាយបានល្អក្នុងពេលធ្វើបទបង្ហាញនៅចំពោះមុខមនុស្សច្រើន។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែវិភាគទៅលើទស្សនិកជនអ្នកថាតើជានរណា ហើយគេចង់បានអ្វីពីបទបង្ហាញអ្នក។ នៅពេលដែលអ្នកយល់ច្បាស់ពីក្តីរំពឹងរបស់អ្នកទាំងនោះ អ្នកនឹងមិនសូវភ័យទេ ព្រោះអ្នកអាចផ្តល់អ្វីដែលគេចង់បានដល់គេ។
2. មុនពេលដែលអ្នកធ្វើបទបង្ហាញ អ្នកគួរតែយល់ឲ្យបានច្បាស់ពីអ្វីដែលអ្នកចង់និយាយ ព្រោះការយល់ច្បាស់នេះ អាចនាំអ្នកឲ្យទទួលបានជោគជ័យនៅពេលដែលអ្នកឡើងទៅនិយាយនៅចំពោះមុខមនុស្សច្រើន ដោយមិនខ្លាចឡើយ។
3. អ្នកគួរតែរៀបចំឯកសារទាំងឡាយឲ្យបានច្បាស់លាស់ និងម៉ត់ចត់មុននឹងឡើងទៅបកស្រាយ ព្រោះនៅពេលដែលអ្នកត្រៀមទុករួចជាស្រេច ថែមទាំងត្រៀមបានអស់ នោះបទបង្ហាញអ្នកនឹងគ្មានបញ្ហាឡើយ។
4. អ្នកគួរតែវឹកហាត់ឲ្យបានច្រើន មុននឹងឡើងនិយាយ ទើបអាចធ្វើឲ្យអ្នកមានជំនឿចិត្តលើខ្លួន។ ដូចនេះ អ្នកនឹងនិយាយបានល្អជាមិនខានឡើយ ថែមទាំងអាចជួយបណ្តេញអារម្មណ៍ភ័យចេញពីខ្លួនអ្នកទៀតផង។
5. អ្នកគួរតែធ្វើការតាំងសមាធិមុនពេលឡើងធ្វើបទបង្ហាញ ព្រោះអាចធ្វើឲ្យអារម្មណ៍អ្នកស្ងប់ មិនភ័យនោះទេ។ ជាហេតុដែលធ្វើឲ្យអ្នកនិយាយដោយមិនមានចន្លោះឡើយ។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីធ្វើបទបង្ហាញដែលអាចជោគជ័យមួយបាន៕