យើងខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាបានដឹងពីផលប៉ះពាល់នៃការមានអារម្មណ៍មួលម៉ៅមកលើសុខភាពរួចមកហើយ។ ដូចនេះ ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការដោះស្រាយវិញម្តង។ តើមានអ្វីខ្លះទៅ?

1.    អ្នកគួរតែខំប្រឹងរក្សាអារម្មណ៍ឲ្យស្ងប់ នៅពេលដែលប្រទះនឹងបញ្ហាអ្វីមួយ ទើបអ្នកមិនឆាប់កើតមានអារម្មណ៍មួលម៉ៅឡើងមក។ នៅពេលដែលអ្នកអាចទប់អារម្មណ៍បាន នោះមិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពអ្នកទេ ថែមទាំងអាចជួយដោះស្រាយបញ្ហាបានទៀតផង។

2.    អ្នកគួរតែចេះបង្វែលអារម្មណ៍អ្នកចេញពីស្ថានភាពដែលអាចធ្វើឲ្យអារម្មណ៍មួលម៉ៅនេះ ដោយអ្នកអាចអានសៀវភៅ លេងល្បែង មើលទូរទស្សន៍ ឬដើរហាត់ប្រាណជាដើម។ ការធ្វើបែបនេះ អាចធ្វើឲ្យអារម្មណ៍អ្នកឆាប់ល្អឡើងវិញ ដោយមិនងាយឆេវឆាវឡើយ។

3.    អ្នកក៏អាចនិយាយចេញមកអស់ ដោយនិយាយប្រាប់មិត្តអ្នក ឬស្រែកចេញមក ឬទៅញ៉ាំអាហារជាដើម ដើម្បីឲ្យអារម្មណ៍អ្នករាងធូល មិនតានតឹង នោះអ្នកនឹងមិនកើតមានអារម្មណ៍មួលម៉ៅនេះទេ។ ដូចនេះ ដើម្បីសុខភាព អ្នកគួរតែប្រើវិធី៣នេះ ដើម្បីកំចាត់អារម្មណ៍មួលម៉ៅចេញឲ្យបាន៕