ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ មានតែការខំប្រឹង និងយកចិត្តទុកដាក់ក្នុងការងារទេ ទើបអាចធ្វើឲ្យអ្នកទទួលបានជោគជ័យ។ ពណ៌សំណាង គឺពណ៌ស្វាយខ្ចី។ លេខសំណាង គឺលេខ៤។
ឆ្នាំឆ្លូវ
ថ្ងៃនេះ លាភអ្នកនឹងចាប់ផ្តើមមកវិញហើយ ដោយធ្វើឲ្យអ្នកអាចចាកចេញពីការលំបាកបាន។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៨។
ឆ្នាំខាល
ថ្ងៃនេះ លាភអ្នកមិនល្អទេ ដោយអាចកើតមានជម្លោះគ្រប់ពេល។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ៥។
ឆ្នាំថោះ
ថ្ងៃនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ទើបអាចដោះស្រាយបញ្ហាបាន។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ២។
ឆ្នាំរោង
ថ្ងៃនេះ លាភអ្នកល្អណាស់ ដោយធ្វើឲ្យការងារអ្នកជោគជ័យតែម្តង។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៩។
ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកមិនគួរធ្វើការសហការជាមួយមនុស្សដែលអ្នកមិនសូវស្គាល់ទេ ទើបមិនមានបញ្ហាកើតឡើង។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៦។
ឆ្នាំមមី
ថ្ងៃនេះ សម្ពាធការងារអាចធ្វើឲ្យអ្នកងាយជួបនឹងបញ្ហាបាន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៨។
ឆ្នាំមមែ
ថ្ងៃនេះ អ្នកមិនគួរចាយលុយដោយមិនគិតទេ ទើបទ្រព្យអាចនៅបានយូរ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៨។
ឆ្នាំវក
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នចំពោះសុខភាព ទើបអាចនាំទ្រព្យចូលផ្ទះ។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៨។
ឆ្នាំរកា
ថ្ងៃនេះ លាភអ្នកមិនសូវល្អទេ ដូចនេះ អ្នកគួរតែប្រយ័ត្ននូវពាក្យសម្តីអ្នក។ ពណ៌សំណាង គឺពណ៌ប្រផេះងងឹត។ លេខសំណាង គឺលេខ៧។
ឆ្នាំច
ថ្ងៃនេះ អារម្មណ៍អ្នកល្អខ្លាំង ដោយអាចនាំផលចូលមកបាន។ ពណ៌សំណាង គឺពណ៌គគីរ។ លេខសំណាង គឺលេខ៤។
ឆ្នាំកុរ
ថ្ងៃនេះ អ្នកអាចខ្វះអ្នកជួយ ដោយធ្វើឲ្យអ្នករាងពិបាកចំណេញប្រាក់បន្តិច។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៤៕