កូនក្មេងក៏ដូចមនុស្សធំដែរ គឺគួរតែចៀសវាងការញ៉ាំខ្លាញ់ ឬអាហារសម្បូរកូឡេស្តេរ៉ុលឲ្យបានច្រើន។ ព្រោះវាគឺជាដើមហេតុនាំឲ្យធាត់។ ដើម្បីធ្វើរឿងនេះកាន់តែមានប្រសិទ្ធភាព ឪពុកម្តាយគួរតែធ្វើដូចខាងក្រោមនេះ៖
- ចូរប្រាកដថា ក្នុងផ្ទះមានផ្លែឈើ និងបន្លែស្រស់ៗរួចរាល់ហើយសម្រាប់កូនញ៉ាំលេង
- ឲ្យកូនញ៉ាំគ្រាប់ធញ្ញជាតិ អាហារធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ទាប និងអាហារផ្តល់សុខភាពផ្សេងៗដូចជា ដំឡូងបារាំង បាយ និងផាស្តាជាដើម
- កុំដាក់អ្វីដែលមានជាតិខ្លាញ់បន្ថែមឲ្យកូនញ៉ាំ ដូចជា បឺរ ជាដើម។ ប៉ុន្តែអ្នកគួរឲ្យគេញ៉ាំបន្ថែមនូវអាហារណាដែលមានជាតិខ្លាញ់តិច ឬយ៉ាអួរមានខ្លាញ់ទាប
- ចូរឲ្យកូនញ៉ាំសាច់ដែលគ្មានខ្លាញ់ ប្រូតេអ៊ីនដែលផ្តល់សុខភាពល្អដូចជា សាច់បក្សីគ្មានស្បែក សាច់ជ្រូកគ្មានខ្លាញ់ សាច់គោគ្មានខ្លាញ់ និងត្រី
- សម្រាប់បង្អែម ចូរជ្រើសរើសផ្លែឈើ និងយ៉ាអួរដែលកក៕