ខណៈពេលដែលជំងឺផ្តាសាយកម្រនឹងធ្វើឲ្យទៅជាធ្ងន់ធ្ងរ តែកុមារតូចៗអាចនឹងមានជំងឺនេះច្រើនដងរហូតដល់ ៨ ទៅ ១០ដងឯណោះក្នុងរយៈពេលពីរឆ្នាំដំបូងនៃជីវិត។ ដូច្នេះហើយ ខ្ញុំសូមណែនាំនូវគន្លឹះតិចតួចមួយចំនួនដើម្បីជួយបំបាត់បញ្ហាតឹងច្រមុះរបស់ទារកតូចៗដូចខាងក្រោមនេះ៖
- ប្រើសេរ៉ូមប្រៃបន្តក់ ឬស្ព្រាយបាញ់ច្រមុះ
- ទិញផលិតផលផ្តល់សំណើមដល់បន្ទប់គេងរបស់ទារក
- មិនត្រូវប្រើទឹកក្តៅ ឬចំហាយក្តៅពេញទេ ព្រោះវាអាចនាំឲ្យរលាកស្បែកកូនបាន
- ចូរប្រាកដថា រាល់ផលិតផលផ្តល់សំណើមដែលអ្នកប្រើនោះ ដាក់ឆ្ងាយពីដៃកូនផង៕