ដំបៅឬស ឬជំងឺឬសនៅលើមុខជាទូទៅគឺគ្មានអ្វីគ្រោះថ្នាក់ទេ។ ប៉ុន្តែវាអាចជារឿងធ្វើឲ្យមានភាពអាម៉ាស និងពេលខ្លះបង្កការឈឺចាប់ខ្លាំងបាន។ ហេតុដូច្នេះហើយ មនុស្សភាគច្រើនតែងតែព្យាយាមលុបបំបាត់វាឲ្យបានលឿនតាមតែអាចធ្វើបាន។ មែនហើយឬសទាំងនេះអាចនឹងបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែវាក៏ត្រូវការពេលពីរឆ្នាំអីដែរទើបបាត់។
ទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំមានវិធីធម្មជាតិមួយចំនួនដែលអាចជួយដោះស្រាយបញ្ហាឬសនៅមុខអ្នកបាន។ វិធីទាំងនេះមិនប៉ះពាល់ដល់សុខភាពទេ ហើយក៏ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពខ្ពស់ដែលគួរតែសាកល្បងដែរ។
ទឹកខ្មេះផ្លែប៉ោម
មានបញ្ហាសុខភាព និងសម្រស់ច្រើនណាស់ហើយដែលអាចដោះស្រាយបានជាមួយនឹងការប្រើប្រាស់ទឹកខ្មេះផ្លែប៉ោម។ វាអាចជួយលុបបំបាត់ដំបៅឬសនៅលើមុខបានទោះបីជាវាមានរសជាតិជូរបន្តិចក៏ដោយ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ ប្រើដុំសម្លីតូចមួយជ្រលួកក្នុងទឹកខ្មេះនេះ ហើយយកវាទៅលាបលើដំបៅឬសនៅលើមុខហើយប្រើបង់បិតសម្លីនោះលើដំបៅឬសនៅពេលបន្ទាប់ផង។ ដើម្បីទទួលបានប្រសិទ្ធភាពល្អ គួរតែធ្វើជារៀងរាល់ថ្ងៃ ដើម្បីឃើញលទ្ធផលរបស់វា។
សម្បកផ្លែចេក
ថ្វីបើរឿងនេះស្តាប់មើលទៅចម្លែកមែនក៏ដោយ តែសម្បកផ្លែចេកបន្តិចបន្តួចដែលដាក់ស្អំទៅលើដំបៅឬសអាចផ្តល់នូវភាពអស្ចារ្យបាន។ ចូរធ្វើបែបនេះជារៀងរាល់យប់ ឬគ្រប់ពេលដែលអ្នកនៅផ្ទះ។ អ្នកខ្លះនិយាយថា បើចង់បានលទ្ធផលកាន់តែលឿន គួរតែប្រើសម្បកចេកខាងក្នុងត្រដុសលើឬសនោះរយៈពេលពីរបីនាទី។
ប្រេងខ្ទឹមស
ប្រេងខ្ទឹមសមានសមាសធាតុប្រឆាំងនឹងវីរុស ដែលអាចប្រើដើម្បីលុបបំបាត់ឬសនៅមុខបាន ព្រោះថា ឬសនៅមុខបង្កឡើងដោយវីរុសមួយប្រភេទដែរ។ អ្វីដែលអ្នកគួរធ្វើនោះគឺថា យកខ្ទឹមសមួយកំប៉ឹសហើយកិនវាយកទឹក បន្ទាប់មក យកសម្លីបៀកទឹករបស់វាមកលាបលើឬសលើផ្ទៃមុខ។ រឿងនេះគួរតែធ្វើពីរទៅបីដងក្នុងមួយថ្ងៃ។ មិនចាំបាច់លាងទឹកចេញឡើយ៕