ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់របស់មហាសេដ្ឋី ដោយធ្វើឲ្យគាត់មានដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនគួរតែងគិតថាខ្លួនចេះខ្លាំង ហើយក្នុងកែវភ្នែកមានតែអ្នកនោះទេ ព្រោះមហាសេដ្ឋីទាំងនោះមានទម្លាប់រំលឹកទ្រឹស្តីដើម ដោយយកមកអនុវត្ត ទើបគេអាចទទួលបានជោគជ័យក្នុងមុខរបរ។

2.    ប្រសិនជាអ្នកចង់ក្លាយជាអ្នកមាន អ្នកគួរតែចំណាយតិច ព្រោះការចំណាយច្រើន ធ្វើឲ្យអ្នកមិនមានលុយក្នុងការគាំទ្រមុខរបរអ្នកឡើយ។ ដូចនេះ អ្នកគួរតែចេះសន្សំទុកខ្លះ ទើបអាចជួយអ្នកឲ្យដើរដល់ផ្លូវជោគជ័យ។

3.    អ្នកគួរតែបំពេញកិច្ចការ ដោយមានអ្នកជួយចង្អុរបង្ហាញ ព្រោះមានតែអ្នកទាំងនោះទេ ដែលអាចជួយនាំអ្នកឲ្យដើរដល់ផ្លូវដែលជោគជ័យបាន។

4.    អ្នកគួរតែស្វាគមន៍នូវការរិះគន់ទាំងឡាយ ព្រោះការរិះគន់ទាំងនេះ អាចជួយធ្វើឲ្យអ្នកអាចដើរដល់ផ្លូវដែលអ្នកចង់ដើរ។ មុខរបរអ្នកនឹងរីកចម្រើនព្រោះតែការរិះគន់ទាំងនេះ។ អ្នកនឹងអាចរៀនសូត្របានច្រើន និងកែតម្រូវឲ្យកាន់តែល្អនភពេលដែលមានមនុស្សហ៊ានថាឲ្យអ្នក។

5.    អ្នកគួរតែមានពេលសម្រាកខ្លះ ដោយមិនគួរងប់នឹងការងារខ្លាំងពេកនោះទេ ទើបអាចធ្វើឲ្យអ្នកអាចទទួលបាននូវអ្វីដែលអ្នកចង់បាន និងមានអារម្មណ៍ស្រស់ស្រាយក្នុងការបំពេញការងារ។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីទាំងឡាយខាងលើនេះ ដើម្បីក្លាយជាអ្នកមាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង