Join with Health.com.kh on Telegram

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Mail អាកាសធាតុ​អាក្រក់​អាច​បង្ក​ឲ្យលើស​សម្ពាធ​ឈាម និង​សម្លាប់​អ្នក​បាន​។ រឿង​នេះ​បានមកពី​ការសិក្សា​ដ៏​ស្មុគស្មាញ​មួយ​ដែល​ពិនិត្យ​ទៅ​លើ​ទំនាក់ទំនង​រវាង​ការប្រែប្រួល​អាកាសធាតុ និង​សម្ពាធ​ឈាម​។

​ការស្រាវជ្រាវ​បាន​ផ្តោត​សំខាន់​ទៅលើ​អ្នកជំងឺ​ដែល​ស្ថិតនៅ​ក្នុង​អាការៈ​សម្ពាធ​ឈាម Glasgow និង​ពិនិត្យ​ទៅលើ​អាការៈ​របស់​ពួកគេ​រយៈពេល ១២​ខែ​។ អ្នកស្រាវជ្រាវ​បាន​ផ្សំ​ចូលគ្នា​នូវ​ការរកឃើញ​ទាំងនេះ​ជាមួយ​នឹង​ទិន្នន័យ​អាកាសធាតុ Met Office ចាប់ពី​ពេល​ការ​ទៅ​ជួប​អ្នកជំងឺ​រហូតដល់​ការវាយតម្លៃ​ទៅលើ​ការប្រែប្រួល​អាកាសធាតុ​ចំពោះ​សម្ពាធ​ឈាម​អ្នកជំងឺ ថា​តើ​មាន​អ្វី​ជាប់​ទាក់ទង​គ្នា​ឬ​អត់​។

​ពួកគេ​បាន​រកឃើញថា ការថយចុះ​សីតុណ្ហភាព និង​ពន្លឺព្រះអាទិត្យ ឬ កើនឡើង​ការ​ធ្លាក់ភ្លៀង មាន​ជាប់ទាក់ទង​នឹង​ការ​លើស​សម្ពាធ​ឈាម​បន្តិចបន្តួច​ដែរ​។ ក្នុង​រយៈពេល​យូរ អ្នក​ដែល​មាន​សម្ពាធ​ឈាម​ស៊ាំ​នឹង​ការថយចុះ​សីតុណ្ហភាព និង​ពន្លឺព្រះអាទិត្យ​គឺ​មាន​ការឡើង​សម្ពាធ​ឈាម​បន្តិចបន្តួច​ដែរ​។ ពួកគេ​ក៏​ហាក់បីដូចជា មានជីវិត​រស់នៅ​ខ្លី​ជាង​អ្នក​ដែល​មិន​ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែរ​។ យើង​ដឹង​ហើយ​ថា រាងកាយ​មាន​ការឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដូច្នេះ​អាកាសធាតុ​អាច​មាន​ឥទ្ធិពល​ទៅលើ​សម្ពាធ​ឈាម​មនុស្ស​យើង​ហើយ​។ ប៉ុន្តែ​កត្តា​ជាច្រើន​ផ្សេងៗ​ទៀត​ក្រៅពី​អាកាសធាតុ​ក៏​ប្រហែល​ជា​ដើរតួនាទី​ទៅលើ​សម្ពាធ​ឈាម​ផងដែរ​។

​វា​ក៏​ជា​រឿង​សំខាន់​ដែរ​ដែល​ត្រូវ​បញ្ជាក់​ថា ការកើនឡើង​សម្ពាធ​ឈាម​តិចតួច​បែបនេះ​អាច​ដោះស្រាយ​បាន​វិញ​តាមរយៈ​ការ​ហាត់ប្រាណ​ឲ្យបាន​ច្រើន ឬ​ពង្រឹង​ដល់​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង