ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីជំងឺដែលអ្នកអាចនឹងប្រឈមមុខ នៅពេលដែលអ្នកកើតមានអាការៈដូចខាងលើ។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកសប្បាយចិត្តខ្លាំងពេក នឹងអាចប៉ះពាល់ដល់បេះដូងអ្នក ដោយអាចធ្វើឲ្យអ្នកឆាប់ភ្លេច សុបិន្តច្រើន ឬវិលមុខជាដើម។ ម្យ៉ាងទៀត បេះដូងអ្នកនឹងអាចលោតញាប់ ហើយសម្ពាធឈាមក៏អាចឡើងផងដែរ។
2. នៅពេលដែលអ្នកខឹងខ្លាំងពេក នឹងអាចធ្វើឲ្យប៉ះពាល់ដល់ថ្លើមអ្នកជាខ្លាំង។ ម្យ៉ាងទៀត នឹងអាចធ្វើឲ្យមុខអ្នកប្រែជាក្រហម វិលមុខ ឬឈឺក្បាលជាដើម។ ជាពិសេស អ្នកនឹងមិនសូវចង់ពីសារអាហារឡើយ ព្រោះក្រពះអ្នកមិនអាចរំលាយអាហារបានល្អ។
3. នៅពេលដែលអ្នកពិបាកចិត្តខ្លាំង នឹងធ្វើឲ្យអ្នកពិបាកដកដង្ហើម ស្អកក និយាយមិនចេញឡើយ។ ជាពិសេស បើពិបាកចិត្តក្នុងរយៈពេលយូរ នោះនឹងអាចប៉ះពាល់ដល់សួតអ្នកជាខ្លាំង។
4. នៅពេលដែលអ្នកគិតច្រើនពេក នឹងអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ។ អ្នកនឹងអាចពិបាកក្នុងការពិសារបាយ ដិយធ្វើឲ្យអ្នកតែងមានអារម្មណ៍ថា មិនឃ្លានឡើយ ហើយក៏មិនចង់ញ៉ាំអ្វីទាំងអស់។ ដូចនេះ យូរទៅ ក្រពះអ្នកនឹងអាចខូចជាមិនខានឡើយ។
5. នៅពេលដែលអ្នកខ្លាចខ្លាំង នោះបេះដូងអ្នកនឹងអាចលោតញាប់។ វាមិនត្រឹមតែអាចប៉ះពាល់ដល់បេះដូង ថែមទាំងអាចប៉ះពាល់ដល់ក្រលៀនអ្នកទៀតផង ដោយធ្វើឲ្យអ្នកពិបាកបត់ជើងតូច និងធំណាស់។ ដូចនេះ អ្នកគួរតែរក្សាចិត្តធម្មតា ទើបមិនប៉ះពាល់ដល់សុខភាពអ្នក៕