ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុចំបងក្នុងការធ្វើឲ្យបុរសមើលមិនឃើញអ្នក។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលអ្នកឈរដោយគ្មានរបៀប និងអង្គុយដោយគ្មានសណ្តាប់ធ្នាប់ នឹងធ្វើឲ្យបុរសមិនហ៊ាននៅជិតអ្នកទេ។ គេនឹងឃ្លាតឆ្ងាយពីអ្នកណាស់ ព្រោះអ្នកមិនចេះឈរ និងអង្គុយដោយសុភាពរាបសារ។

2.    អ្នកមិនគួរផាត់មុខនៅចំពោះមុខសាធារណៈនោះទេ ថែមទាំងមិនគួរផាត់មុខក្រាស់ឡើយ ព្រោះអាចធ្វើឲ្យមនុស្សប្រុសមិនចូលចិត្តជាខ្លាំង ដោយធ្វើឲ្យអ្នកគ្មានសង្សារអស់មួយជីវិតតែម្តង។

3.    អ្នកមិនគួរជ្រើសរើសអាវដែលមិនត្រូវនឹងទំហំអ្នកមកស្លៀកពាក់នោះទេ ព្រោះមើលទៅដូចជាខ្ចីអាវគេពាក់អញ្ចឹង ដោយធ្វើឲ្យបុរសគិតថាអ្នកជាមនុស្សដែលមិនចេះស្រឡាញ់ខ្លួនឯង។

4.    នៅពេលដែលមានរឿងអ្វីមួយ អ្នកមិនគួរធ្វើជាភ្ញាក់ផ្អើរខ្លាំងនោះទេ ដោយអ្នកគួរតែរក្សាចិត្ត និងទឹកមុខឲ្យស្ងប់ ទើបអាចបង្ហាញពីភាពទាក់ទាញរបស់អ្នក។ ដូចនេះ បើអ្នកចង់ឲ្យបុរសមើលឃើញ អ្នកគួរតែកែចោលទម្លាប់ទាំងនេះ ទើបអាចទទួលបានជោគជ័យ៕