ប្រសិនជាអ្នកចង់ឲ្យស្បែកអ្នកស អ្នកអាចពិសារអាហារទាំងនេះបាន ព្រោះវាអាចធ្វើឲ្យស្បែកសដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?

1.    ត្រសក់ អ្នកអាចពិសារបាន ប្រោះវាសម្បូរទៅដោយសារធាតុដែលអាចជួយធ្វើឲ្យស្បែកអ្នកថ្លា ស បំបាត់ស្បែកដែលខ្លោចព្រោះកម្តៅថ្ងៃ ថែមទាំងអាចជួយធ្វើឲ្យស្បែកអ្នកមិនងាយប្រតិកម្មទៀតផង។

2.    នៅក្នុងឆៃថាវ សម្បូរទៅដោយវីតាមីនសេ ដែលអាចជួយជម្រះស្បែកខ្មៅ ដោយធ្វើឲ្យស្បែកអ្នកមានលក្ខណៈស និងម៉ត់រលោងទៀតផង នៅពេលដែលអ្នកពិសារច្រើន។

3.    ដំឡូងផ្អែម នឹងអាចជួយធ្វើឲ្យស្បែកអ្នកសបាន ព្រោះនៅក្នុងនោះក៏មានផ្ទុកវីតាមីនសេច្រើន និងសារធាតុដទៃទៀត ដែលអាចជួយស្បែកអ្នកឲ្យភ្លឺចែងចាំងផងដែរ។

4.    ផ្លែននង អ្នកគួរតែញ៉ាំឲ្យបានច្រើន ព្រោះបន្លែមួយប្រភេទនេះ អាចជួយធ្វើឲ្យស្បែកអ្នកម៉ត់ ថែមទាំងអាចការពារស្បែកអ្នកមិនឲ្យងាយជ្រួញមុនអាយុនោះទេ។ ដូចនេះ ស្បែកអ្នកនឹងមានលក្ខណៈក្មេងជានិច្ច។

5.    នៅក្នុងការ៉ុត មានសារធាតុដែលអាចជួយធ្វើឲ្យស្បែកអ្នកប្រែជាទន់រលោង ដោយមើលឃើញចេញជាពណ៌ស៊ីជំពូលតែម្តង។

6.    ចំណែកសណ្តែកបណ្តុះវិញ អាចជួយបំបាត់ស្នាមអ៊ុចខ្មៅ ធ្វើឲ្យស្បែកប្រែជាស ក្រោយពេលដែលអ្នកបរិភោគរួច។ ដូចនេះ អ្នកអាចពិសារច្រើនបាន ព្រោះវាជំនួយដល់ស្បែកអ្នកខ្លាំងណាស់។

7.    សម្បូកត្រចៀកកាំ សម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនជាច្រើន ដោយអាចជួយពន្យារភាពចាស់របស់អ្នក ធ្វើឲ្យស្បែកអ្នកប្រែជាស និងស្អាតខ្លាំងណាស់។ ដូចនេះ អ្នកអាចពិសារអាហារទាំងឡាយខាងលើនេះបាន ដើម្បីធ្វើឲ្យស្បែកអ្នកប្រែជាស្អាតខុសពីនារីធម្មតា៕