ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសំណួរដែលអ្នកគួរតែសួរកូនមុន១០នាទីមុនពេលឲ្យគេចូលគេង ទើបអាចធ្វើឲ្យខួរក្បាលគេកាន់តែឆ្លាតបាន។ តើមានអ្វីខ្លះទៅ?
1. សំណួរទី១ដែលអ្នកគួរតែសួរកូនគឺ “តើកូនសម្លាញ់ម៉ាក់ថ្ងៃនេះបានជួបនឹងរឿងអ្វីខ្លះទៅ? ” សំណួរមួយនេះ អាចជួយអ្នកឲ្យដឹងច្បាស់ពីចិត្តកូន ថែមទាំងអាចបង្រៀនកូនពីវិធីក្នុងការប្រឈមមុខ និងដោះស្រាយបញ្ហាបានទៀតផង។ ជាពិសេស វិធីមួយនេះ អាចជួយបង្កើនមនោសញ្ចេតនាអ្នក និងកូនបានកាន់តែល្អ។
2. សំណួរទី២ អ្នកគួរតែសួរគេថា “តើកូនថ្ងៃនេះរៀនសូត្របានអ្វីខ្លះទៅ?” ការសួរបែបនេះ ដើម្បីជួយរំលឹកមេរៀនកូន ថែមទាំងអាចបង្កើនចំណង់ចំណូលចិត្តកូនឲ្យស្រឡាញ់ការរៀនសូត្រទៀតផង។ ប៉ុន្តែក្រោយពេលដែលកូនប្រាប់អ្នកចប់ អ្នកគួរតែសរសើរគេខ្លះ ដើម្បីធ្វើឲ្យគេកាន់តែមានជំនឿចិត្តក្នុងការរៀនសូត្រ។
3. សំណួរចុងក្រោយ អ្នកអាចសួរគេថា “តើថ្ងៃនេះ កូននៅសាលាបានជួបនឹងរឿងសប្បាយចិត្តអ្វីខ្លះទៅ?” នៅពេលដែលអ្នកសួរបែបនេះ នឹងអាចធ្វើឲ្យកូនចាប់ផ្តើមនឹករឿងសប្បាយចិត្តទាំងឡាយ ហើយអាចបំភ្លេចនូវរឿងមិនសប្បាយចិត្ត។ ដូចនេះ កូននឹងអាចគេងលក់បានស្រួល ដោយជួយគេឲ្យមានអារម្មណ៍ស្រស់ស្រាយក្នុងការរៀនសូត្រនៅថ្ងៃស្អែក៕