ជំងឺបេះដូងគឺជាដើមហេតុចំបងមួយដែលនាំឲ្យស្រ្តីស្លាប់ច្រើនជាងគេ ជាពិសេសក្នុងសហរដ្ឋអាមេរិកតែម្តង។ ដូច្នេះហើយយកល្អគួរតែស្វែងយល់អំពីកត្តាប្រឈមមុខដែលធ្វើឲ្យស្រ្តីងាយនឹងកើតជំងឺបេះដូងដូចខាងក្រោមនេះ៖
- មានជំងឺទឹកនោមផ្អែម ត្រៀមកើតជំងឺទឹកនោមផ្អែម ឬចង្កោមរោគសញ្ញា Metabolic
- ប្រើថ្នាំគ្រាប់ពន្យាកំណើត
- ជក់បារី
- មានចំនួនកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ Triglyceride ក្នុងឈាមខ្ពស់ ឬលើសសម្ពាធឈាម
- ជាមនុស្សធាត់ ឬធាត់ជ្រុល
- កំពុងតែរស់នៅក្នុងរបៀបរស់នៅបែបស៊ីដេកៗ
- ញ៉ាំអាហារមានជាតិខ្លាញ់ច្រើន
- កំពុងតែស្រ្តេស
- បាក់ទឹកចិត្ត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855