ជំងឺផ្តាសាយ និងផ្តាសាយធំច្រើនតែមានរោគសញ្ញាដូចគ្នា។ ថ្វីបើជំងឺទាំងនេះអាចព្យាបាលដោយខ្លួនឯងនៅផ្ទះមែនក៏ដោយ តែករណីកាន់តែធ្ងន់ធ្ងរក៏ត្រូវការជួបគ្រូពេទ្យដើម្បីព្យាបាលដែរ។ ខាងក្រោមនេះគឺជារោគសញ្ញាព្រមានដែលអ្នកគួរតែទៅជួបគ្រូពេទ្យព្យាបាលនៅពេលមានជំងឺផ្តាសាយ៖
- ក្តៅខ្លួនជាប់ និងមានកម្តៅខ្ពស់ជាង ៣៨.៨អង្សារ ដែលវាធ្វើឲ្យឈឺរាងកាយ និងអស់កម្លាំង
- រោគសញ្ញាដែលកើតឡើងជាប់រយៈពេលយូរជាង ១០ថ្ងៃ ឬអាការៈមិនធូរស្រាលសោះ
- ពិបាកដកដង្ហើម ឬមានសម្ពាធ ឬឈឺក្នុងទ្រូង
- វង្វេងវង្វាន់ ឬខ្យល់គរ
- ក្អួតជាប់
- ឈឺក្នុងប្រហោងឆ្អឹងនៅថ្ងៃ ឬមុខ
- ហើមថ្គាម ឬក៕