ការយល់ដឹងអំពីរបៀប និងពេលណាដែលត្រូវប្រើបង់រុំរបួស អាចជួយបង្កើនល្បឿននៃការជាសះរបស់របួសបាន។ ដូច្នេះដើម្បីយល់ដឹងកាន់តែច្រើនថា ពេលណាដែលត្រូវរុំរបួសនោះ យកល្អគួរតែស្វែងយល់ដូចខាងក្រោមនេះ៖
- ប្រអប់ដៃ ជង្គង់ និងកន្លែងផ្សេងៗទៀតដែលទំនងជាងាយនឹងរងភាពប្រឡាក់ ឬត្រដុសដោយសម្លៀកបំពាក់គួរតែប្រើបង់រុំ ជាមួយនឹងកំប្រេសគ្មានមេរោគ។
- ចូរផ្លាស់ប្តូរបង់រុំជារៀងរាល់ថ្ងៃដើម្បីថែរក្សារបួសនោះឲ្យនៅស្អាត និងស្ងួត
- មិនត្រូវរុំរបួសដែលមិនទំនងជាងាយប្រឡាក់ និងមិនងាយត្រដុសនឹងសម្លៀកបំពាក់ឡើយ
- របួសដែលអាចអាចមិនបាច់រុំ ហើយមានសុវត្ថិភាពនោះ គួរតែជារបួសដែលស្ងួត និងជាលឿន៕