ចែករំលែក
  •  
  •  
  •  

​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Express បានឲ្យដឹងថា ការ​ដែល​ប្រើប្រាស់​ថ្នាំ​ដ៏​អស្ចារ្យ​អាច​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​បាន​។ ខណៈពេល​ដែល​អ្នកស្រាវជ្រាវ​បាន​ទទួលបាន​នូវ​ជោគជ័យ​មួយចំនួន​ក្នុង​ការប្រើប្រាស់​បាក់តេរី​ដើម្បី​ពង្រឹង​ដល់​ការគ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​លើ​សត្វ​កណ្តុរ ប៉ុន្តែ​វា​មិនទាន់​ជា​មធ្យោបាយ​ដើម្បី​ព្យាបាល​លើ​មនុស្ស​នៅឡើយ​ទេ​។

​សត្វ​កណ្តុរ​ដែល​គេ​ពិសោធន៍​គឺ​ធ្វើឲ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១ ដែល​លំពែង​របស់​វា​មិន​អាច​ផលិត​អាំង​ស៊ុយ​លី​ន​បាន​ទៅតាម​តម្រូវការ​ដើម្បី​ប្រើប្រាស់​ជាតិ​ស្ករ​ឡើយ​។ កណ្តុរ​ទាំងនេះ​ត្រូវបាន​ឲ្យ​ស៊ីថ្នាំ​ដែល​បានមក​ពី​ការផ្លាស់ប្តូ​រ និង​កែប្រែ​បាក់តេរី​ជា​រៀងរាល់ថ្ងៃ​។ ថ្នាំ​ប្រភេទ​នេះ​នឹង​បញ្ចេញ​សារធាតុ​មួយ​ដែល​បំលែង​កោសិកា​នៅក្នុងភ្នា​ស់រប​ស់​ពោះវៀន​ទៅ​ជា​អាច​ផលិត​អាំង​ស៊ុយ​លីន​បាន​វិញ​។​

​រយៈពេល ៩០​ថ្ងៃក្រោយ កណ្តុរ​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ទាំងនេះ​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ដូច​វិធី​ដែល​កណ្តុរ​មាន​សុខភាព​ធម្មតា​អញ្ចឹង​ដែរ​។ ខណៈពេលដែល កណ្តុរ​ជំងឺ​ទឹកនោម​ផ្អែម​ស៊ី​នូវ​ប្រភេទ​ធម្មតា​នៃ​បាក់តេរី​នេះ​មាន​ការថយចុះ​កម្រិត​អាំង​ស៊ុយ​លីន ៦០​ភាគរយ និង​មិន​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​គ្រប់គ្រាន់​ទេ​។

​ថ្វី​ត្បិត​តែ​កណ្តុរ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ដែល​បាន​ព្យាបាល​ហើយ​អាច​ផលិត​អាំង​ស៊ុយ​លីន​កាន់តែច្រើន​ក៏ដោយ តែ​ចំនួន​សរុប​នៃ​អាំង​ស៊ុយ​លីន​នៅតែ​តិ​ជាង​កណ្តុរ​ធម្មតា​ពាក់កណ្តាល​ដដែល​។ វា​គឺជា​ការស្រាវជ្រាវ​ដំបូង ហើយក៏​មាន​សំណួរ​ជាច្រើន​ដែល​មិនទាន់​មាន​ចម្លើយ​នៅឡើយ​ដែរ​ដូចជា ចំនួន​កោសិកា​ប៉ុន្មាន​ដែល​អាច​បំលែងខ្លួន​បាន​។ លើសពីនេះទៅទៀត វា​គួរតែ​មាន​ភាពច្បាស់លាស់​ថា វា​មិនមែន​ជា​ថ្នាំប្រូ​បាយ​អូទិ​ចឡើយ តែ​ជា​បាក់តេរី​ដែល​ត្រូវបាន​គេ​កែប្រែ​ប៉ុណ្ណោះ​

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

មតិរបស់អ្នក

Please enter your comment!
Please enter your name here