​យោង​ទៅ​តាម​សារព័ត៌មាន Daily Express បានឲ្យដឹងថា ជំងឺ​ទឹកនោម​ផ្អែម​អាច​ព្យាបាល​។ ដំណឹង​នេះ​បានមក​ពី​ការសិក្សា​លើ​សត្វ​កណ្តុរ​ដែល​គួរឲ្យភ្ញាក់ផ្អើល​មួយ​ដែល​បាន​រកឃើញ​ថា ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​អាច​ព្យាបាល​បាន​។ យ៉ាងណាមិញ ការសិក្សា​នេះ​មិន​បាន​បង្ហាញថា វា​នឹង​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​បានឡើយ ហើយ​វា​នៅតែ​មិន​អាច​ទៀត​ក្រោយ​ពី​ចាក់​ថ្នាំ​ម្តង​រួច​។

​អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការពិសោធន៍​ទៅ​លើ​សត្វ​កណ្តុរ​ដោយ​ប្រើប្រាស់​ប្រូតេអ៊ីន​មួយ​ឈ្មោះថា Fibroblast Growth Factor 1 (FGF1) ដែល​វា​មាន​ប្រសិទ្ធភាព​ធ្វើការ​ស្រដៀង​គ្នា​នឹង​ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​មួយ​ឈ្មោះថា Thiazolidinediones តាមរយៈ​ធ្វើឲ្យ​កោសិ​ការបស់រាង​កាយទាំង​មូលងាយ​នឹង​ទទួលយ​កអាំង​ស៊ុយ​លីន​ដើម្បី​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ជា​អ​កុសល្យ ការប្រើប្រាស់ Thiazolidinedione លើ​មនុស្ស​បង្ក​ឲ្យមាន​ផល​រំខាន​ដូចជា ឡើង​ទម្ងន់ ដែល​អាច​ជា​បញ្ហា​កាន់តែច្រើន​លើ​អ្នកជំងឺ​ដែល​ធាត់​រួចហើយ​។

​អ្នកស្រាវជ្រាវ​បាន​រកឃើញ​នូវ​ការចាក់​ម្តង​ហើយ​ម្តង​ទៀត​នៃ​ប្រូតេអ៊ីន FGF1 ជា​រៀង​រាល់​ពីរ​ថ្ងៃ​ម្តង​រយៈពេល ៣៥​ថ្ងៃ​លើ​សត្វ​កណ្តុរ ហើយ​ទទួលលទ្ធផល​ថា ភាពស៊ាំ​របស់​អាំង​ស៊ុយ​លីន​មានការ​ស្រួលបួល​ជាង​មុន និង​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​មិន​មាន​ផល​រំខាន​អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ​។ យ៉ាងណាមិញ វា​មិន​ទំនង​សោះ​ដែលថា វា​មិន​ទំនង​សោះ​ដែល​ថា​មិន​មាន​ផល​រំខាន​លើ​មនុស្ស​នោះ​។

​វា​អាច​ជា​រឿង​មួយ​ដែល​លឿន​ពេក​ហើយ​ត្រង់​និយាយថា ជំងឺ​ទឹកនោម​ផ្អែម​អាច​ព្យាបាល​ជា ហើយ​ការស្រាវជ្រាវ​បន្ថែម​ទៀត​ក៏​ត្រូវតែ​មាន​ដែរ​មុន​នឹង​ធ្វើ​ការសិក្សា​លើ​មនុស្ស​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង