ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការទុកដាក់ម៉ាស់មិនឲ្យមេរោគអាចជ្រាតចូលក្នុងនោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មុន និងក្រោយពេលដែលអ្នកពាក់ម៉ាស់ អ្នកគួរតែលាងដៃជាមុនសិន។ ជាពិសេស ក្នុងពេលដែលអ្នកពាក់ម៉ាស់នោះជាលើកទី២ ដើម្បីចៀសវាងមេរោគដែលមានលើដៃអ្នកអាចរត់ចូលទៅក្នុងម៉ាស់ ធ្វើឲ្យម៉ាស់នោះមិនអាចការពារអ្នកបានល្អ។
- នៅពេលដែលអ្នកពាក់ម៉ាស់ អ្នកគួរតែពាក់ឲ្យបានត្រូវរបៀប មិនត្រូវពាក់ខុសទេ ទើបម៉ាស់នោះអាចការពារសុវត្ថិភាពនៃការមិនឆ្លងវីរុសថ្មីបានយ៉ាងមានប្រសិទ្ធភាព។
- នៅពេលដែលអ្នកដោះ ឬពាក់ម៉ាស់ចេញ អ្នកគួរតែកាន់តែខ្សែបានហើយ មិនគួរយកដៃទៅប៉ះនឹងផ្ទៃនៃម៉ាស់នោះទេ ព្រោះអ្នកមិនដឹងថាដៃរបស់អ្នកមានផ្ទុកមេរោគឬអត់នោះទេ។
- ក្រោយពេលដែលអ្នកដោះម៉ាស់នោះចេញរួច ប្រសិនជាម៉ាស់របស់អ្នកជាប្រភេទម៉ាស់ដែលអាចពាក់វិញ អ្នកគួរតែទុកនៅក្នុងកន្លែងដែលមានខ្យល់អាកាសចេញចូល ឬក្នុងថង់ដែលមានអនាម័យ ទើបអាចការពារម៉ាស់នោះបានល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)