ការរួមបញ្ចូលផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃ គឺចាំបាច់ណាស់ដើម្បីរក្សាបានសុខភាពល្អប្រសើរចៀសផុតជំងឺផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ផ្លែឈើមានផ្ទុកសម្បូរទៅដោយវីតាមីន សារធាតុចិញ្ចឹមនិងជាតិរ៉ែ។ មួយពែងនៃផ្លែឈើក្នុងមួយថ្ងៃ គឺសំខាន់សម្រាប់របបអាហារសុខភាពល្អ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីមូលហេតុមួយចំនួនដែលអ្នកចាំបាច់គួរញ៊ាំផ្លែឈើ ៖
១. កាត់បន្ថយហានិភ័យនៃជំងឺមហារីកបានជាច្រើនប្រភេទ
២. កាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ
៣. កាត់បន្ថយហានិភ័យនៃបញ្ហាគាំងបេះដូងនិងជំងឺដាច់សសៃឈាមខួរក្បាល។ ល្អសម្រាប់សុខភាពបេះដូង។
៤. ផ្លែឈើភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយទប់ស្កាត់បញ្ហាឆ្អឹងដោយកាត់បន្ថយការបាត់បង់ជាតិកាល់ស្យូមពីឆ្អឹង។ ប៉ូតាស្យូមក៏កាត់បន្ថយហានិភ័យនៃការវិវត្តន៍ទៅជាបញ្ហាក្រួសក្នុងតម្រងនោមផងដែរ។
៥. ជាតិសសៃខ្ពស់ក្នុងផ្លែឈើចាំបាច់សម្រាប់សម្រួលចលនាពោះវៀន បញ្ចុះកូឡេស្តេរ៉ូលមិនល្អ និងទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទទី ២។
៦. ជួយឱ្យស្រកទម្ងន់និងប្រយុទ្ធប្រឆាំងជំងឺធាត់ជ្រុល
៧. ជួយឱ្យឆ្អែតបានយូរ ហើយផ្លែឈើភាគច្រើនមានផ្ទុកកាឡូរីទាប
៨. មានផ្ទុកសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយនិងបង្កើនការលូតលាស់កោសិកាសុខភាពល្អ។
៩. សារធាតុប្រឆាំងអុកស៊ីតកម្មជួយដល់ការបង្កើតកោសិកាឡើងវិញនិងរក្សាសុខភាពអញ្ចាញធ្មេញ។
១០. អាស៊ីតហ្វូលិក ( Folic acid) ក្នុងផ្លែឈើជួយបង្កើតកោសិកាគ្រាប់ឈាមក្រហមថ្មី។ អាស៊ីតហ្វូលិកក៏ចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះផងដែរ។
១១. ការទទួលទានផ្លែឈើជាប្រចាំជួយការពារាងកាយពីពពួកវីរុសនិងបាក់តេរី
១២. ផ្លែឈើកាត់បន្ថយហានិភ័យនៃជំងឺផ្ដាសាយឬគ្រុនផ្ដាសាយនិងក្អក
១៣. ផ្លែឈើជាប្រភពដ៏ប្រសើរនៃជាតិស្ករល្អ
១៤. ផ្ដល់សារធាតុចិញ្ចឹម វីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិរ៉ែចាំបាច់ដល់រាងកាយបានយ៉ាងប្រសើរ។
- អ្វីដែលត្រូវចងចាំ
១. លាងសម្អាតផ្លែឈើឱ្យបានត្រឹមត្រូវមុនទទួលទាន។ ផ្លែឈើខ្លះមានជាប់ជាតិថ្នាំសម្លាប់សត្វល្អិតដែលអាចបង្កផលប៉ះពាល់ដល់សុខភាពរាងកាយ។
២. រក្សាទុកផ្លែឈើនៅកន្លែងស្អាតនិងក្នុងសីតុណ្ហភាពត្រឹមត្រូវ៕