ការសិក្សាជាច្រើនធ្វើឡើងទូរទាំងពិភពលោកបានបង្ហាញថា បុរសដែលទំនងជាងាយនឹងស្លាប់ដោយសារមហារីកជាងមនុស្សស្រីប្រមាណ ៤០ភាគរយ។ វាក៏ត្រូវបានគេតាមដានថា បុរសទំនងជាងាយនឹងមានជំងឺជាងមនុស្សប្រមាណ ១៦ភាគរយដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលមិនមានហេតុផលជីវសាស្រ្តថាហេតុអ្វីបានជាបុរសងាយមានបញ្ហាជាងបែបនេះ តែអ្នកជំនាញខាងសុខភាពជឿថា មានកត្តាមួយចំនួនអាចធ្វើឲ្យមានភាពខុសប្លែកបែបនេះ។
អ្នកវិទ្យាសាស្រ្តនៅតែកំពុងតែធ្វើការស្វែងយល់អំពីមូលហេតុដែលមនុស្សប្រុសងាយស្លាប់ជាងមនុស្សស្រី។ ប៉ុន្តែខាងក្រោមនេះគឺជាកត្តាពីរយ៉ាងដែលធ្វើឲ្យមនុស្សប្រុសដែលមានជំងឺមហារីករួចងាយនឹងស្លាប់ជាងមនុស្សស្រី៖
របៀបរស់នៅ
កត្តារបៀបរស់នៅនេះរួមមាន ការជក់បារី ញ៉ាំគ្រឿងស្រវឹង ឡើងទម្ងន់ជាប់ និងមិនមានការហាត់ប្រាណ ដែលរឿងនេះត្រូវបានគេសម្គាល់ឃើញថាជាកត្តាប្រឈមនឹងជំងឺមហារីកច្រើនប្រភេទ។
មិនដឹងអំពីរោគសញ្ញា
បុរក៏ងាយនឹងមិនដឹងរោគសញ្ញាក្នុងខ្លួន ឬមិនបានយល់ដឹងអំពីរោគសញ្ញាដែលបញ្ជាក់ថាមានជំងឺមហារីកដែរ រហូតដល់ជំងឺនេះវិវត្តទៅជាធ្ងន់ធ្ងរ។ ដូច្នេះការក្រកំណត់រោគវិនិច្ឆ័យដឹងបែបនេះច្រើនតែកើតឡើងលើបុរសជាងស្រ្តីដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ម៉្យាងវិញទៀត ស្រ្តីងាយនឹងទាក់ទងទៅគ្រូពេទ្យជាងបុរស មានន័យថាស្រ្តីតែងស្វែងយល់ពីសុខភាពខ្លួនជាងបុរសធ្វើទៅទៀត៕