ផលិតផលជាច្រើនតែងតែពរពាយនាយនៅពីផ្សាថា អាចបង្ការ និងព្យាបាលជំងឺផ្តាសាយ ព្រមទាំងការបង្ករោគនៅផ្លូវដង្ហើមខាងលើដែលបង្កឡើងដោយវីរុសបាន។ ផលិតផលទាំងនេះមានចាប់ពីវីតាមីន C ធម្មតារហូតដល់ម្សៅថ្នាំដែលអាចលាយជាមួយទឹក ហើយញ៉ាំបានទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាអកុសល អំណះអំណាងដែលផលិតផលទាំងនេះបង្ហាញថាមានប្រយោជន៍ពិតនោះគឺមិនគ្រប់គ្រាន់នៅឡើយទេ។
វីតាមីន C គឺជាជីវជាតិដ៏សំខាន់មួយ។ តែមិនទាន់មានការសិក្សាណាមួយវាយតម្លៃទៅលើប្រសិទ្ធផាពរបស់វាក្នុងពេលមានជំងៃស្រួចស្រាវនៅឡើយទេ តែអ្វីដែលល្អបំផុតនោះគឺវាអាចជួយបង្កើនល្បឿននៃការជាសះស្បើយបាន ៨ភាគរយប៉ុណ្ណោះ មានន័យថា អ្នកនឹងមានអារម្មណ៍ល្អជាងមុន ១៣ម៉ោងលឿនក្នុងពេលមានជំងឺបាន ៧ថ្ងៃ។ អ្វីដែលអាក្រក់បំផុតនោះគឺថា ការសិក្សាបានកំណត់ថា វាមិនមានប្រយោជន៍អ្វីទាំងអស់។ ផលិតផលបង្ការជំងឺភ្តាសាយមួយចំនួនក៏មានជាតិស័ង្គសីដែរ។ ខណៈពេលដែលការសិក្សាចាស់មួយទៅលើការប្រើប្រាស់វាដើម្បីព្យាបាលជំងឺផ្តាសាយកំពុងតែស្ថិតក្នុងការសន្យានៅឡើយ។
វាមិនមានការសិក្សាណាមួយទៅលើជាតិស័ង្គសីដើម្បីបង្ហាញអំពីប្រយោជន៍របស់វានៅឡើយទេ។ ក្រៅពីនេះ ភាពពុលដោយសារតែការលេបថ្នាំស័ង្គសីច្រើនពេក គឺជារឿងប្រឈមមុខពិតប្រាកដ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាពិបាកនឹងនិយាយថា តើការប្រើប្រាស់ផលិតផលទាំងនេះអាចមានប្រសិទ្ធភាពឬអត់ទេ តែវាអាចមានប្រយោជន៍បើសិនជាអ្នកព្យាយាមញ៉ាំទឹកគ្រប់គ្រាន់ និងជំនួសជាតិអេឡិចត្រូលីត្រដែលបានបាត់បង់។ ដូច្នេះខណៈពេលដែលលេបថ្នាំវីតាមីននៅពេលឈឺប្រហែលជាមិនអាចធ្វើទុក្ខអ្វីដល់អ្នក តែថ្នាំដ៏ល្អបំផុតហាក់បីដូចជា ពេលវេលា ជាតិទឹក និងសម្រាក ឯណោះទេ៕