ផ្លែញរត្រូវបានគេប្រើប្រាស់ជាឱសថបូរាណសម្រាប់បង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងច្រោះជាតិពុលក្នុងខ្លួនរយៈពេលច្រើនឆ្នាំមកហើយ។ វាសម្បូរទៅដោយវីតាមីន C, A, B3 និងជាតិដែក ដែលអាចមានប្រយោជន៍យ៉ាងច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាប្រយោជន៍មិនគួរឲ្យជឿរបស់ទឹកផ្លែញរចំពោះសុខភាពមនុស្សយើង៖
ប្រឆាំងការបង្ករោគ
សមត្ថភាពសម្លាប់បាក់តេរី វីរុស និងមេរោគផ្សិតរបស់ផ្លែញរអាចទប់ទល់ការបង្ករោគដែលអ្នកអាចមានក្នុងខ្លួន ហើយក៏កុំភ័យអំពីផលរំខានរបស់វាដូចថ្នាំដែលអ្នកញ៉ាំរាល់ថ្ងៃដែរ។
បញ្ចុះកូឡេស្តេរ៉ុល
ផ្លែញរគឺជាមធ្យោបាយធម្មជាតិមួយក្នុងការបញ្ចុះកូឡេស្តេរ៉ុលក្នុងខ្លួន។ វានឹងជួយសម្អាតកំណកដែលមានក្នុងសរសៃឈាមអាក់ទែ និងជួយឲ្យវាមានសុខភាពល្អជាប់។
ព្យាបាលការលើសសម្ពាធឈាម
សារធាតុ Scopolein ក្នុងផ្លែញរ អាចជួយបញ្ចុះសម្ពាធឈាមបាន ជាមួយគ្នានឹងវត្តមានវីតាមីន C និងជីវជាតិផ្សេងៗទៀតអាចជួសជុលការខូចខាតរបស់សរសៃវ៉ែនដោយសារតែរ៉ាឌីកាលសេរីបាន។
ដើរតួនាទីជាភ្នាក់ងារបំបាត់ការឈឺចាប់ និងងងុយគេង
ផ្លែញរអាចបង្កើនទាំងកម្រិត Serotonin និង Melatonin ព្រមទាំងបន្ថយការឈឺចាប់ ដើម្បីឲ្យវាល្អបំផុតសម្រាប់អ្នកដែលកំពុងតែមានជំងឺដូចជា ជំងឺរលាកសន្លាក់ Rheumatoid Arthritis ឬបញ្ហាសន្លាក់ និងសាច់ដុំផ្សេង ព្រមទាំងការគេងមិនលក់ផង។
ជួយបំបាត់ចង្កោមរោគសញ្ញារលាកពោះវៀន
ចង្កោមរោគសញ្ញារលាកពោះវៀនគឺជាបញ្ហាពោះវៀនមួយប្រភេទ ហើយផ្លែញរអាចជួយដល់រឿងនេះបាន។ វានឹងទៅសម្រួលដល់ការធ្វើចលនារបស់ពោះវៀន ខណៈពេលផ្តល់ជីវជាតិបន្ថែមដែលរាងកាយត្រូវការដើម្បីរក្សាឲ្យមានសុខភាពល្អ និងមុខងារក្នុងពោះវៀនកាន់តែស្រួលបួលថែមទៀត។
បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
ប្រព័ន្ធភាពស៊ាំដ៏រឹងមាំគឺជារឿងដ៏ល្អមួយដែលផ្លែញរអាចផ្តល់ឲ្យបាន។ វាផ្ទុកទៅដោយសារធាតុសម្លាប់បាក់តេរី ប្រឆាំងការរលាក សម្លាប់មេរោគផ្សិតនិងទប់ស្កាត់អាឡែកហ្ស៊ី ដលនឹងផ្តល់ប្រយោជន៍បន្ថែមទៀតសម្រាប់រាងកាយ និងប្រព័ន្ធភាពស៊ាំត្រូវការ។
ល្អចំពោះសុខភាពស្បែក
អ្នកជំនាញខាងរោគសើស្បែកនិយាយថា ទឹកផ្លែញរផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើន ហើយក៏ជាសារធាតុផ្តល់សំណើមដ៏ខ្លាំងមួយនៅពេលលាបលើស្បែកដោយផ្ទាល់។ វានឹងជួយបណ្តុរនិងជួសជុលឡើងវិញនូវស្បែកដែលស្ងួត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជួយដល់ការចងចាំ
ផ្លែញរជួយបង្ការរាងកាយកុំឲ្យបឺតស្រូបកូឡេស្តេរ៉ុល និងសារធាតុមួយចំនួនទៀតដែលមានលក្ខណៈដូចគ្នាដើម្បីប្រាកដថា ខួរក្បាលនៅមានសុខភាពល្អ និងធ្វើការបានកាន់តែត្រឹមត្រូវ៕