ការទទួលទានអាហារបំប៉នបានត្រឹមត្រូវមិនត្រឹមតែល្អសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឱកាសក្នុងការមានផ្ទៃពោះទៀតផង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះជួយបង្កើនភាពមានកូនបាន? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖

  • អាហារដែលជួយបង្កើនភាពមានកូនបានសម្រាប់នារី

១. អាហារមានផ្ទុកសម្បូរទៅដោយជាតិដែក

ការរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយជាតិដែកក្នុងរបបអាហារប្រចាំថ្ងៃអាចជួយបង្កើននិងរក្សាសុខភាពស៊ុតបង្កកំណើតរបស់ស្ត្រីដែលបង្កើនអត្រានៃភាពមានកូនបាន ឬមានផ្ទៃពោះគួរឱ្យកត់សម្គាល់។

២. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ

រួមបញ្ចូលទាំងគ្រាប់វាល់ណឺត គ្រាប់ល្ពៅ គ្រាប់ល្ង គ្រាប់អាល់ម៉ុន និងគ្រាប់ជីជាដើមមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ជាតិដែក ស័ង្កសី និងវីតាមីន E ដែលចាំបាច់ដើម្បីបង្កើនឱកាសមានផ្ទៃពោះ។

៣. បន្លែបៃតង

បន្លៃបៃតងមិនត្រឹមតែប្រសើរចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរសម្រាប់ការឆាប់មានផ្ទៃពោះផងដែរ។ ប្រសិនបើអ្នកចង់ឆាប់មានកូន ចូរបង្កើនការទទួលទានបន្លែបៃតងដោយវាមានផ្ទុកសម្បូរទៅដោយជាតិដែក, អាស៊ីតហ្វូលិក និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការរួមបញ្ចូលបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃជួយធ្វើឱ្យស្រទាប់ខាងក្នុងនៃស្បូនមានភាពរឹងមាំ ហើយក៏ភ្ជាប់ស៊ុតបង្កកំណើតទៅនឹងស្បូនផងដែរ។

៤. ត្រីទឹកត្រជាក់

ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលសំខាន់សម្រាប់សុខភាពកោសិកានិងតុល្យភាពអ័រម៉ូន។ ដូច្នេះកុំភ្លេចញ៊ាំត្រីទឹកត្រជាក់ដូចជាសាលម៉ុននិងសាឌីនយ៉ាងហោចណាស់ពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

៥. ស៊ុត

ប្រូតេអ៊ីនគុណភាពខ្ពស់ដែលមានក្នុងស៊ុត គឺចាំបាច់ណាស់សម្រាប់បង្កើនភាពមានកូនបាន ឬឆាប់មានផ្ទៃពោះ។

  • អាហារដែលជួយបង្កើនភាពមានកូនបានសម្រាប់បុរស

១. គ្រាប់ល្ពៅ

ស័ង្កសីជាជាតិរ៉ែដ៏សំខាន់បំផុតសម្រាប់បុរសនៅពេលនិយាយដល់ការបង្កើនភាពមានកូនបាននិងពង្រឹងសុខភាព ព្រមទាំងបរិមាណនៃមេជីវិតឈ្មោល។ ហើយគ្រាប់ល្ពៅជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិរ៉ែនេះ!

២. ផ្លែឈើប្រភេទ Citrus

វីតាមីន C ដែលមានវត្តមានក្នុងផ្លែឈើប្រភេទ Citrus ជួយបង្កើនបរិមាណនិងគុណភាពនៃមេជីវិតឈ្មោលគួរឱ្យកត់សម្គាល់។ បុរសៗគួររួមបញ្ចូលក្រូចឆ្មារ ក្រូចថ្លុង ក្រូចផ្សេងៗទៀត ទំពាំងបាយជូរក្នុងរបបអាហារប្រចាំថ្ងៃ។

៣. អ័យស្ទរ

មានផ្ទុកជាតិស័ង្កសីខ្ពស់ដែលបង្កើនអ័រម៉ូនតេស្តូស្តេរ៉ូន រួមទាំងបរិមាណនៃមេជីវិតឈ្មោល។

៤​. ប​ន្លែបៃតង

មានផ្ទុកសារធាតុ folate ជួយក្នុងការផលិតមេជីវិតឈ្មោលសុខភាពល្អ។

៥. ផ្លែទទឹម

សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែទទឹមធ្វើឱ្យកម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូនកើនឡើង។

  • អាហារដែលអាចជះឥទ្ធិពលលើភាពមានកូនបាន

១. អាហារកែច្នៃ

២. អាហារមានផ្ទុកជាតិស្ករច្រើនលើស

៣. កាហ្វេអ៊ីន

៤. សណ្ដែកសៀង

៥. គ្រឿងស្រវឹង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង