ប្រសិនជាក្នុងផ្ទះរបស់អ្នកមានឆ្នាំ២នេះ នោះទ្រព្យនឹងហូរចូលដូចជាទឹកអញ្ចឹង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំរកា និងឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំរកា ជាមនុស្សដែលមានខួរក្បាលឆ្លាតវៃ ថែមទាំងមើលវែងឆ្ងាយទៀតផង។ ចំណែកអ្នកដែលកើតក្នុងឆ្នាំឆ្លូវ ជាមនុស្សស្មោះត្រង់ ប៉ុន្តែមិនសូវចេះបត់បែបតាមកាលៈទេសៈ។ អ្នកដែលកើតក្នុងឆ្នាំទាំង២នេះ បើរស់នៅក្នុងផ្ទះជាមួយគ្នា នឹងអាចនាំលាភមហាសាលចូលមក។ ជាហេតុដែលធ្វើឲ្យអ្នកផ្ទះមិនខ្វះលុយចាយឡើយ។
ឆ្នាំមមី និងវក
អ្នកដែលកើតក្នុងឆ្នាំមមី ជាមនុស្សដែលចូលចិត្តធ្វើច្រើនជាងនិយាយ។ ចំណែកអ្នកដែលកើតក្នុងឆ្នាំវក ជាមនុស្សដែលមានខួរក្បាលឆ្លាតវៃ តែខ្វះសកម្មភាព។ ដូចនេះ បើអ្នកទាំងពីរនេះរស់នៅជាមួយគ្នា អាចជួយប៉ះប៉ូវគ្នាបាន ដោយធ្វើឲ្យទ្រព្យជាច្រើនហូរចូលមកក្នុងផ្ទះបាន។
ឆ្នាំមមែ និងច
អ្នកដែលកើតក្នុងឆ្នាំមមែ ជាមនុស្សដែលមានចិត្តល្អិតល្អន់ និងស្មោះត្រង់។ ចំណែកអ្នកដែលកើតក្នុងឆ្នាំច ជាមនុស្សដែលឧស្សាហ៍ព្យាយាម ហើយរងទុក្ខលំបាកបាន។ ដូចនេះ បើគេរស់នៅក្នុងផ្ទះតែមួយ ផ្ទះនោះនឹងអាចទទួលបានលាភខ្ពស់ជាខ្លាំង។
ឆ្នាំខាល និងថោះ
អ្នកដែលកើតក្នុងឆ្នាំខាល ជាមនុស្សដែលមានលាភក្រាស់តាំងពីកំណើត ចំណែកអ្នកដែលកើតក្នុងឆ្នាំថោះ ជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការបង្កើតលាភ។ ដូចនេះ បើនៅជាមួយគ្នា លាភមិននឹកស្មានដល់នឹងចូលមកបន្តបន្ទាប់គ្នាជាមិនខាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)