Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលអាចធ្វើឲ្យអ្នកមានសុភមង្គលបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកគួរតែរក្សាចិត្តមួយថា ទោះជារៀប ឬមិនរៀបការ អ្នកសុទ្ធតែអាចទទួលបានសុភមង្គលទាំងអស់ ដោយអ្នកគួរតែមានចំណូលប្រចាំខែ មានបងប្អូន មានមិត្តភក្តិ មានចំណង់ចំណូលចិត្តដែលជារបស់ខ្លួន ព្រមទាំងអាចដើរលេងក្រៅប្រទេសជារៀងរាល់ឆ្នាំ។ នៅពេលដែលអ្នកមានទាំងអស់នេះ អ្នកនឹងអាចរស់នៅបានប្រកបដោយសុភមង្គល។
  2. អ្នកគួរតែមើលបុរសម្នាក់ឲ្យបានត្រឹមត្រូវ ទើបអាចប្រគល់អនាគត់អ្នកជូនគេបាន។ អ្នកមិនគួរព្រោះតែភាពឯកកោរ ឬគ្មាននរណាកំដរ ហើយសម្រេចចិត្តទទួលយកបុរសម្នាក់មកធ្វើជាសង្សារ ឬប្តី ដោយមិនមើលច្បាស់ឡើយ។ នៅពេលដែលអ្នកមើលមិនច្បាស់ សុបិន្តអាក្រក់នឹងចូលមករកអ្នក ថែមទាំងអាចធ្វើឲ្យអ្នកអផ្សុកជាងមុនទៅទៀត។
  3. មុននឹងអ្នកសម្រេចចិត្តរៀបការ អ្នកគួរតែគិតឲ្យបានច្បាស់ថាតើបុរសម្នាក់នឹងអ្នកស្រឡាញ់ឬទេ ហើយមិនថាកើតរឿងអ្វីទេ អ្នកសុទ្ធតែព្រមប្រឈមមុខជាមួយគេ ហើយដើរទៅមុខជាមួយគ្នាឬទេ។ ប្រសិនជាអ្នកអាចឆ្លើយបាន អ្នកអាចរៀបការបានហើយ។
  4. មុននឹងអ្នកសម្រេចចិត្តបង្កើតគ្រួសារ អ្នកគួរតែគិតរឿងអាក្រក់ជាមុនសិន ថាតើអ្នកអាចទទួលយករឿងដែលមិនល្អនឹងអាចកើតឡើងឬទេ។ ប្រសិនជាអាច អ្នកអាចរៀបការបាន ប៉ុន្តែប្រសិនជាមិនអាច អ្នកគួរតែគិតឡើងវិញ។
  5. អ្នកមិនគួរយកសុភមង្គលអ្នកប្រៀបជាមួយអ្នកដទៃនោះទេ ព្រោះមនុស្សខុសគ្នា។ អ្នកមិនគួរឃើញអ្នកដទៃរស់នៅមានសុភមង្គល ហើយសម្រេចចិត្តរៀបការនោះទេ​ ដោយមើលឲ្យបានច្បាស់ ទើបអ្នកមិនស្តាយក្រោយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)