នៅពេលនិយាយដល់ការសម្រកទម្ងន់ មានកត្តាច្រើនណាស់ដែលវាត្រូវចូលរួម ប៉ុន្តែវានៅតែជារឿងមានសុវត្ថិភាពក្នុងការនិយាយថា អាហារដែលអ្នកញ៉ាំគឺជារឿងសំខាន់បំផុត។ អ្នកមិនអាចគិតថាអាចសម្រេចគោលទម្ងន់បានទេបើសិនជាអ្នកមិនផ្លាស់ប្តូរអាហារត្រូវញ៉ាំ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាមិនមានរបបអាហារពិសេសណាមួយដែលអ្នកអាចញ៉ាំបានក៏ដោយ តែអាហារដែលល្អគួរតែជាអាហារផ្តល់សុខភាព និងជីវជាតិ។ បើសិនជាអ្នកកំពុងតែព្យាយាមសម្រកទម្ងន់ អ្នកត្រូវតែដឹងអំពីអាហារត្រូវញ៉ាំដែលនឹងជួយសម្រកទម្ងន់បាន។ ក្រៅពីនេះក៏ត្រូវចៀសវាងអាហារដែលធ្វើឲ្យអ្នកចេះតែធាត់។
អាហារល្អបំផុតដែលអាចជួយដល់ការសម្រកទម្ងន់
ស៊ុត៖ ស៊ុតអាចជួយសម្រកទម្ងន់បានដោយសារតែវាមានប្រូតេអ៊ីនច្រើនដែលអាចជួយឲ្យឆ្អែតបានយូរ និងមិនឃ្លានអាហាររញ៉េរញ៉ៃ។ ស៊ុតក៏អាចធ្វើជាអាហារពេលព្រឹកដ៏ងាយ និងលឿនផងដែរ ដូច្នេះអ្នកនឹងចៀសផុតការមិនបានញ៉ាំអាហារពេលព្រឹក ហើយក៏ជារឿងល្អបំផុតសម្រាប់សម្រកទម្ងន់ដែរ។
ទឹក៖ គ្មានអាហារអ្វីដែលសំខាន់ក្នុងការសម្រកទម្ងន់ជាងការញ៉ាំទឹកឡើយ ប៉ុន្តែអ្នកត្រូវតែដឹងថាគ្មានអ្វីដែលនឹងមានប្រសិទ្ធភាពឡើយបើសិនជាអ្នកមិនបានញ៉ាំទឹកគ្រប់គ្រាន់ផងនោះ។ ការញ៉ាំទឹកដើរតួនាទីសំខាន់មួយចំពោះមុខងារទាំងអស់របស់រាងកាយដូចជា ការរំលាយអាហារដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងការសម្រកទម្ងន់។ ទឹកនឹងជួយឲ្យអ្នកឆាប់ឆ្អែត ដូច្នេះវាក៏បន្ថយការញ៉ាំអាហារផ្អែម និងញ៉ាំអាហារធ្វើឲ្យធាត់ដែរ។
បន្លែ និងផ្លែឈើ៖ អាហារពីរប្រភេទនេះមានជាតិសរសៃខ្ពស់ ជីវជាតិច្រើន និងទឹកច្រើនដែរ។ ការញ៉ាំបន្លែនិងផ្លែឈើមិនគ្រាន់តែមានប្រយោជន៍ចំពោះសុខភាពទូទៅទេ តែក៏មានប្រយោជន៍ដល់ការសម្រកទម្ងន់ដែរ។ ជាតិសរសៃមានក្នុងបន្លែ និងផ្លែឈើនឹងជួយឲ្យអ្នកឆ្អែតកាន់តែយូរ និងជំនួយដល់ការរំលាយអាហារផង។
អាហារអាក្រក់បំផុតសម្រាប់ការសម្រកទម្ងន់
អាហារប្រភេទប្រេង៖ ប្រេងដែលយើងប្រើដើម្បីធ្វើម្ហូបមានឥទ្ធិពលយ៉ាងគួរឲ្យកត់សម្គាល់មួយចំពោះសុខភាពបេះដូង និងកូឡេស្តេរ៉ុល តែវាក៏ជាប់ទាក់ទងនឹងការសម្រកទម្ងន់ដែរ។ អាហារប្រភេទប្រេង ជាពិសេសពេលញ៉ាំនៅតាមភោជនីយដ្ឋាន គឺមានជាតិខ្លាញ់ខ្ពស់បំផុត ដែលអាចនាំឲ្យឡើងទម្ងន់ជាងការសម្រកទម្ងន់ទៅទៀត។
ស្ករ៖ ជាតិផ្អែមដែលមានពីធម្មជាតិដូចជាផ្លែឈើ ឬទឹកឃ្មុំ គឺល្អចំពោះរាងកាយ ហើយក៏មិនអីដែរបើសិនជាអ្នកញ៉ាំវាសម្រាប់សម្រកទម្ងន់ក៏ដោយ។ ប៉ុន្តែនៅពេលយើងញ៉ាំអាហារដោយការថែមស្ករ វានឹងមិនមានជីវជាតិអ្វីទាំងអស់ តែមានតែជាតិគ្លុយកូស ឬកាបូអ៊ីដ្រាតសុទ្ធដែលនាំឲ្យឡើងទម្ងន់បាន។
គ្រឿងស្រវឹង៖ ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមម្តងក្នុងមួយថ្ងៃ ត្រូវបានចាត់ទុកថា មានប្រយោជន៍ចំពោះបេះដូង។ ប៉ុន្តែគ្រឿងស្រវឹងជាពិសេសស្រាបៀរ គឺជារបស់ដែលអាក្រក់បំផុតនៅពេលអ្នកកំពុងតែព្យាយាមសម្រកទម្ងន់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)គ្រឿងស្រវឹងផ្ទុកទៅដោយការឡូរីសូន្យ ហើយក៏ច្រើនតែលាយជាមួយសូដាផ្អែម ដែលមានជាតិផ្អែម។ គ្រឿងស្រវឹងក៏ធ្វើឲ្យរំខានដល់ការរំលាយអាហារ និងបង្កជាការហើមពោះដែរ ដែលនាំឲ្យឡើងទម្ងន់៕