ចំណុចសម្គាល់មួយសម្រាប់ការប្រឈមនឹងជំងឺបេះដូងកាន់តែធ្ងន់នោះគឺស្រ្តីដែលឆ្លងចូលដំណាក់កាលរ៉ាំងរដូវតែម្តង។ ប្រធានដឹកនាំការសិក្សាឈ្មោះថា Samar R El Khoudary មកពីសាកលវិទ្យាល័យ Pittsburgh បានឲ្យដឹងថា វ័យពាក់កណ្តាលនេះមិនគ្រាន់តែជាពេលវេលាមួយដែលស្រ្តីត្រូវមានបញ្ហាក្តៅពេញខ្លួន និងជួបអាការៈនៃការរ៉ាំងរដូវផ្សេងៗទៀតទេ តែវាក៏ជាពេលវេលាមួយដែលការប្រឈមនឹងជំងឺបេះដូងសរសៃឈាមរបស់ពួកគេកំពុងតែកើនឡើងខ្ពស់យ៉ាងគួរឲ្យកត់សម្គាល់ផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការសិក្សានេះគឺផ្តោតសំខាន់ទៅលើការប្រែប្រួលភាពគាំងរឹងរបស់សរសៃឈាមអាក់ទែ ដោយសារតែស្រ្តីឆ្លងចូលដំណាក់កាលរ៉ាំងរដូវ។ ភាពគាំងរឹងរបស់សរសៃអាក់ទេ ចង់សម្តៅទៅលើភាពយឺតរបស់សរសៃឈាមអាក់ត្រូវបានវាស់ស្ទង់តាមរយៈការមើលភាពលឿននៃលំហូរឈាមតាមសរសៃអាក់ទែតែម្តង។ កាលណាសរសៃឈាមអាក់ទែកាន់តែរឹង វាអាចនាំឲ្យខូចមុខងារចំពោះការច្របាច់យ៉ាងល្អរបស់បេះដូង និងលំហូរឈាម ព្រមទាំងខូចខាតដល់បេះដូង តម្រងនោម និងសរីរាង្គផ្សេងៗទៀត។ អ្នកស្រាវជ្រាវបានតាមដានទៅលើស្រ្តីដែលរ៉ាំងរដូវរហូតដល់ ១២.៥ឆ្នាំ ដើម្បីវាស់ស្ទង់ទៅលើភាពគាំងរបស់សរសៃឈាមអាក់ទែ។
ជាមធ្យម ស្រ្តីដែលចូលដល់ដំណាក់កាលរ៉ាំងរដូវហើយ ភាពគាំងរឹងរបស់សរសៃឈាមអាក់ទែពួកគេនឹងកើនឡើងប្រហែល ០.៩ភាគរយឡើងទៅក្នុងរយៈពេលមួយឆ្នាំមុនពេលចប់រដូវចុងក្រោយ។ សម្រាប់ស្រ្តីសម្បុរខ្មៅវិញ គឺមានការកើនឡើងនូវភាពគាំងរបស់សរសៃឈាមអាក់ទែខ្ពស់ជាងស្រ្តីសម្បុរស រហូតដល់ច្រើនជាង មួយឆ្នាំមុនពេលរ៉ាំងរដូវ។ ការរកឃើញនេះធ្វើឡើងក្រោយពេលមានការផ្លាស់ប្តូរកត្តាមួយចំនួនដែលអាចមានឥទ្ធិពលទៅលើសុខភាពបេះដូងដូចជា រង្វាស់ចង្កេះ សម្ពាធឈាម ជាតិខ្លាញ់ ស្ថានភាពជក់បារី កម្រិតសកម្មភាពរាងកាយ និងភាពតានតឹងរឿងលុយកាក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការសិក្សានេះបានតាមដានទៅលើរឿងផ្សេងៗជាច្រើនទៀតដែលទាក់ទងនឹងការរ៉ាំងរដូវ ចំពោះការកកកុញខ្លាញ់នៅបេះដូង បម្រែបម្រួលក្នុងកូឡេស្តេរ៉ុល ការរលាក និងការកកកំបោក្នុងសរសៃឈាមបេះដូង ក្នុងចំណោមកត្តាប្រឈមនឹងជំងឺបេះដូងផ្សេងៗទៀត៕