ទឹកអំពៅមានរសជាតិផ្អែម ហើយក៏ជាភេសជ្ជៈជួយផ្តល់ភាពស្រស់ស្រាយជាញឹកញាប់សម្រាប់ប្រជាជនអាស៊ីយើងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វាជាភេសជ្ជៈមានជាតិស្ករខ្ពស់ដូច្នេះតើវាអាចមានសុវត្ថិភាពដែរទេសម្រាប់អ្នកជំងឺទឹកនោមផ្អែម? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទឹកអំពៅច្រើនតែត្រូវបានប្រជាជនខ្មែរយើងនិយមលក់នៅតាមដងផ្លូវដែលខ្លះអាចលាយជាមួយនឹងក្រូចឆ្មា ឬក្រូចបន្ថែមទៀតដើម្បីផ្តល់រសជាតិបន្ថែម។
ចម្លែកអីនៅប្រទេសប្រេហ្ស៊ីល វាត្រូវបានគេប្រើដើម្បីបង្កើតជាទឹកមួយប្រភេទឈ្មោះថា Cachaca ។ ទឹកអំពៅបែបនេះមិនមានជាតិស្ករមិនសុទ្ធទេ។ វាផ្ទុកទៅដោយជាតិទឹកប្រហែល ៧០ ទៅ៧៥ភាគរយ ជាតិស្ករប្រភេទ Sucrose ១៣ ទៅ ១៥ភាគរយ(ស្ករនេះមានលក្ខណៈដូចស្ករយើងញ៉ាំធម្មតាដែរ) និងមានជាតិសរសៃ ១០ ទៅ ១៥ភាគរយ។ ក្រៅពីនេះ វាក៏ផ្ទុកទៅដោយអង់ទីអុកស៊ីដង់ Phenolic និង Flavonoid ផងដែរ។
អង់ទីអុកស៊ីដង់ទាំងនេះប្រហែលជាបន្ថយការប្រឈមនឹងជំងឺមហារីក ជំងឺបេះដូង និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀតតាមរយៈការការពារការខូចខាត DNA ដោយសារតែការខូចខាតទាក់ទងនឹងការធ្វើអុកស៊ីតកម្ម។ ការខូចខាតបែបនេះបង្កឡើងដោយម៉ូលេគុលមិនហ្នឹងធឹងហៅថា រ៉ាឌីកាលសេរី។
ដោយសារតែវាមិនត្រូវបានបំលែងដូចភេសជ្ជៈមានជាតិផ្អែមភាគច្រើន ដូច្នេះទឹកអំពៅអាចមានជាតិរ៉ែ និងវីតាមីនរបស់វា។ វាក៏ផ្តល់នូវអេឡិចត្រូលីត្រផងដែរដូចជា ប៉ូតាស្យូមដែលអាចបង្គ្រប់ជាតិទឹកក្នុងខ្លួនក្រោយហាត់ប្រាណរួច។
តើអ្នកគួរតែញ៉ាំទឹកអំពៅទេបើសិនជាមានជំងឺទឹកនោមផ្អែម
ថ្វីបើវាមានជាតិស្ករខ្ពស់ក៏ដោយ តែទឹកអំពៅទំនងជាមានសុវត្ថិភាពទេក្នុងការញ៉ាំបន្តិចបន្តួចបើសិនជាអ្នកមានជំងឺទឹកនោមផ្ងែម។ វាប្រហែលជាផ្តល់ប្រយោជន៍ចំពោះសុខភាពមួយចំនួនដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ការសិក្សាក្នុងបំពង់ Test-Tube ចំពោះសារធាតុចម្រាញ់ចេញពីទឹកអំពៅបានឲ្យដឹងថា សារធាតុ Polyphenol ប្រហែលជាជួយកោសិកាលំពែងផលិតអាំងស៊ុយលីនកាន់តែច្រើន។
ជាមួយគ្នានេះដែរ អង់ទីអុកស៊ីដង់ទាំងនេះប្រហែលជាជួយបង្ការពោះវៀនកុំឲ្យបឺតស្រូបជាតិស្ករមួយចំនួននៅក្នុងទឹកអំពៅទៀតផង។ ទឹកអំពៅអាចជាភេសជ្ជៈសម្អាតដ៏ល្អ ជាពិសេសសម្អាតភេសជ្ជៈកំប៉ុងផ្អែមៗដែលមានជីវជាតិតិចតួច តែស្ករខ្ពស់ផង។ ប៉ុន្តែយកល្អគួរតែញ៉ាំវាក្នុងកម្រិតមធ្យមបានហើយ ដោយសារតែវានៅតែអាចផ្តល់នូវកាបូអ៊ីដ្រាត និងកាឡូរីខ្ពស់ដដែល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកចង់ទទួលបានភាពផ្អែមបែបធម្មជាតិ និងទទួលបានប្រយោជន៍ចំពោះសុខភាពដោយមិនបាញ់ញ៉ាំទឹករបស់វានោះ អ្នកក៏អាចទិញទឹកអំពៅដែលគេលក់តាមផ្លូវបានដែរ៕